ព័ត៌មានអន្តរជាតិ ៖ បើតាមសារព័ត៌មានក្នុងស្រុក របស់ប្រទេសកូរ៉េខាងត្បូង បានផ្សាយនៅថ្ងៃ ព្រហ ស្បតិ៍នេះថា ប្រទេស កូរ៉េខាង ជើង បានបាញ់មីស៊ីល រយៈចម្ងាយជិតចំនួន ០៣គ្រាប់ ចូលទៅក្នុង ដែន សមុទ្រ ភាគខាងកើតប្រទេស។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០១៤ ថា ការបាញ់ នេះ បានធ្វើឡើង កាលពីវេលាម៉ោង ០៥ល្ងាច ចេញពីតំបន់ វ៉ុនសាន ស្ថិតនៅតំបន់ឆ្នេរភាគ ខាងអា គ្នេយ៍ ប្រទេស និងជាកន្លែង ដែល រដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង បាញ់មីស៊ីលប្រភេទ FROG កាលពី ខែមីនា កន្លងទៅ ។
ការបាញ់ ចោល នេះ មីស៊ីលហោះបានចម្ងាយ ១៩០គីឡូម៉ែត្រចូលទៅ ក្នុងដែនទឹក ភាគខាងកើត ប្រទេស ខណៈគេមិនទាន់ បានបញ្ជាក់រយៈចម្ងាយហោះ បានពិតប្រាកដ ជាមួយមីស៊ីលនីមួយៗ ឬ គ្រាប់រ៉ូកែត ដែលកូរ៉េខាងជើង បានបាញ់នោះទេ។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងការបាញ់នេះដែរ ប្រទេសកូរ៉េខាងត្បូង ដែលបានតាមដាន ស្ថានការណ៍នេះ យ៉ាងយកចិត្តទុកដាក់ បាន និយាយថា ការឈា្លនពានរបស់កូរ៉េខាងជើងនេះ គ្រាប់មីស៊ីល មិនបាន ហោះ សំដៅមកដែនទឹករបស់ ប្រទេសខ្លួននោះទេ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ & ដើមអម្ពិល