ព័ត៌មានកីឡា៖ Cristiano Ronaldo បានប្រារព្ធកម្មវិធីខួបកំណើតរបស់ខ្លួន ឈានដល់វ័យ ៣០ ឆ្នាំត្រឹមថ្ងៃទី៥ ខែកុម្ភះ ប៉ុន្ដែគាត់គ្រោងនឹងធ្វើឡើងនៅល្ងាចថ្ងៃសៅរ៍ បន្ទាប់ពីក្រុម Real Madrid ប្រកួតជាមួយ Atletico Madrid ហើយមានមិត្ដភក្ដិជាច្រើន ព្រមទាំងគ្រួសាររបស់គាត់ មកចូលរួម យ៉ាងអធិកអធម អបអរដល់គាត់ប៉ុន្ដែកម្មវិធីមួយនោះ រងការរិះគន់យ៉ាងខ្លាំង ពីក្រុមអ្នកគ្រាំទ្រក្រុមរបស់ខ្លួន។
កម្មវិធីដ៏អធិកធមស្ថិតក្រោមការរៀបចំរបស់កីឡាករ បានប្រែក្លាយជារូបភាពមួយឆ្លុះបញ្ចាំងពីទុកក្រៀមក្រំក្រោយការវាយតម្លៃរិះគន់ជាខ្លាំងពីប្រិយមិត្ដគាំទ្រក្រុម អំពីការសម្រេចចិត្ដមួយនេះ ។
ទាក់ទិនរឿងរ៉ាវកើតឡើងដូច្នោះ លោក Jorge Mendes ដែលត្រូវគេស្គាល់ជា ឈ្មួញកណ្ដាលកីឡាករនោះបានបង្ហាញទស្សនៈស្របតាមគំនិតរបស់ Ronaldo ថា ការសម្រេចចិត្ដរបស់គាត់គឺពិតជាត្រឹមត្រូវណាស់ គាត់ឯកភាពទាំងស្រុង ។ ពីព្រោះវាមិនមែនជារឿងមួយដែលងាយស្រួលសម្រាប់ កីឡាករនោះ ឡើយ ហើយកម្មវិធីនេះ គឺជាកម្មវិធីផ្ទាល់ខ្លួន មិនមែនកម្មវិធីរួមនេាះទេ ។ គាត់មិនអាចពន្យាពេល បន្ដទៀតបានទេ ព្រោះ មិត្ដភក្ដិ ព្រមទាំងគ្រួសាររបស់គាត់មកជួបជុំគ្នាអស់ហើយ ។ ចំពោះហេតុការណ៍ដែលកើតឡើងលើកក្រុម គាត់ក៏មិនសប្បាយចិត្ដដោយមើលឃើញ ក្រុមរបស់ខ្លួនចាញ់ក្រោមដៃ របស់ Atletico Madrid ។ ប្រិយមិត្ដទាំងអស់គួរតែរីករាយជូនពរគាត់ទើបល្អ មិនត្រូវមានទស្សនៈបែបនេះឡើយ យ៉ាងហោចណាស់ក៏យល់ថា គាត់ក៏ជាកីឡាករល្បីម្នាក់ដែរ ។
សូមបញ្ជាក់ឡើងវិញថា កម្មវិធីខួបកំណើតរបស់កីឡាករត្រូវប្រារព្ធមុនថ្ងៃនៃការប្រកួត គឺ ថ្ងៃទី៥ ខែកុម្ភះ ប៉ុន្ដែគាត់បានលើកថ្ងៃ ហើយអញ្ជើញមិត្ដភក្ដិជាច្រើនមកចូលរួម នៅថ្ងៃជាមួយគ្នានៃការប្រកួត ដោយគាត់សង្ឃឹមថា និងរីករាយជាមួយគ្នាក្រោយទទួលបានជោគជ័យ តែគ្រប់យ៉ាងមិនដូចជាការគិតនោះឡើយ ដោយក្រុមរបស់គាត់ ត្រូវ Atletico Madrid ស៊ី ៤ គ្រាប់យ៉ាងផុយ គ្មានការដៃរួច។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ goal