ព័ត៌មានកីឡា៖ ម្ចាស់ក្លឹប Real Madrid លោក Florentino Perez បានបដិសេធច្រានចោននូវដំណឹងថាMourinho គ្រោងនឹងវិលត្រលប់មកកាន់ទឹកដី Real Madrid វិញនៅរដូវកាលក្រោយ នេះ។
លោក Jose Mourinho ធ្លាប់មានប្រវត្ដិដឹកនាំក្លឹប Real Madrid អស់រយៈពេល៣រដូវកាលផងដែរ ហើយក៏ចាកចេញវិញកាលពីឆ្នាំ ២០១៣ ដោយចូលមកកាន់ក្លឹប Chelsea ជាលើកទី២ ។ ស្របពេលថ្មីៗនៃដំណឹងទើបតែកើតមានចំពោះគាត់ ដែលត្រូវបណ្ដេញចេញពីក្លឹប Chelsea ជាលើកទី២ នោះ ក្លឹបជើងខ្លាំងខាងទឹកដី អេស្ប៉ាញគឺ ក្លឹប Real Madrid បានបដិសេធពីចម្ងាយថា លោក Jose Mourinho នឹងមិនវិលត្រ លប់ មកកាន់ទឹកដី Real Madrid វិញឡើយ។
លោក Florentino Perez ថ្លែងក្នុងសន្និតការសែតថា » គ្មាននរណាម្នាក់អាចមើលដឹងពីស្ថានភាពនៅថ្ងៃអនាគតបាននោះទេ ប៉ុន្ដែពេលនេះ ម៉ោងនេះគាត់នឹងមិនវិលត្រលប់មកកាន់ Real Madrid វិញនោះទេ»។
Real Madrid កំពុងតែមាន លោក Rafael Benitez ជាអ្នកគ្រប់គ្រងទូទៅ ហើយរាល់បញ្ហាកើតមាន គឺគាត់ក៏អាចដោះស្រាយ បានផងដែរដោយឡែក ក្នុងរដូវកាលនេះ ក្លឹប Real Madrid ស្ថិតក្រោមការដឹងនាំរបស់គាត់ កំពុងតែឈលើ រៀងទី៣ ចាញពិន្ទុ Barcelona ពិន្ទុ ។
លោក Florentino Perez បានបន្ដទៀតថា ការចងចាំល្អចំពោះ លោក Mourinho Real Madrid នៅតែមានហើយកន្លងមក គាត់ក៏ធ្លាប់លើកតំណែងកំរិត ការប្រកួតរបស់ក្រុមបានខ្ពស់ផងដែរ ក្នុងកំលុងពេលគ្រប់គ្រង។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ .rte.