បាងកក៖ នាយករដ្ឋមន្រ្តីថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា កាលពីថ្ងៃទី០៣ ខែឧសភា បាន
និយាយថា មេធាវីលោកស្រី បានដាក់ពាក្យបណ្តឹង មួយពីបទបង្ហូចកេរ្តិ៍ឈ្មោះ ប្រឆំាងនឹងអ្នកគូរ
រូបថ្លុកមក ពីគណបក្ស ថៃរ៉ាត់ លោក ឆៃ រ៉ាឆាវ៉ាត់ ដែលបានប្រៀបធៀបរូបលោកស្រី ទៅនឹងស្រី
ពេស្យា។
យោងតាមគេហទំព័រ ឌឹណេសិន បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៣ថា មេធាវី
លោកស្រី ក៏បានដាក់ពាក្យបណ្តឹងផងដែរ ប្រឆំាងនឹង អ្នកគូររូបថ្លុក នៅស្ថានីយប៉ូលិស ឌូសិត
កាលពីម្សិលមិញ។
លោកស្រី យីងឡាក់ និងមេធាវី បានចោទប្រកាន់លោក ឆៃ ចំនួនបីករណី ទីមួយ ជេរប្រមាថមន្រ្តី
រាជការ អំឡុងពេលបំពេញបេសកកម្ម ទីពីរ បង្ខូចកេរ្តិ៍ឈ្មោះតាមប្រព័ន្ធសាធារណៈ និងទីបី រំលោភ
ច្បាប់ប្រឆំាងឧក្រិដ្ឋកម្ម តាមប្រព័ន្ធកុំព្យូទ័រ ដែលបានហាមឃាត់ ការបង្ហោះការជេរប្រមាថ ប្រឆំាង
នឹងអ្នកផ្សេងទៀត នៅលើប្រព័ន្ធអ៊ិនធ័រណិក។
នេះជាលើកទីមួយហើយ សម្រាប់នាយករដ្ឋមន្រ្តីថៃ ដែលបានប្រើប្រាស់បណ្តឹង ប្រឆំាងនឹងការបង្ហោះ
រិះគន់តាមបណ្តាញព័ត៌មានសង្គម។
គួរបញ្ជាក់ផងដែរថា លោក ឆៃ ដែលមានឈ្មោះពិតថា ស៊ុមឆៃ កាតាន់យូតាណាន់ បានបង្ហោះរូបភាព
របស់លោកស្រី យីងឡាក់ ដែលបានថ្លែង សុន្ទរកថា នៅប្រទេស ម៉ុងហ្គោលី ជាមួយនឹងចំណងជើង
ថា «សូមយល់ថា ស្រ្តីពេស្យា មិនមែនជាស្រ្តីដែលអាក្រក់នោះទេ។ ស្រ្តីពេស្យាលក់តែខ្លួន ពួកគេ
ប៉ុណ្ណោះប៉ុន្តែស្រ្តីអាក្រក់វិញ គឺធ្លាប់មានតម្រេកគ្មានទីបញ្ចប់ ក្នុងការព្យាយាមលក់ប្រទេសជាតិ»៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល