យោងតាមប្រភពសារព័ត៌មានបរទេស (Asiaone) ដែលបានចេញផ្សាយកាលពីម្សិលមិញ
នេះបានបញ្ជាក់អោយដឹងថា មានស្រ្តីម្នាក់ បានផ្តល់កំណើតកូនរបស់ខ្លួននៅក្នុងរោងភាព
យន្ត។
គួរបញ្ជាក់ផងដែរថា រឿងហេតុការណ៍មួយនេះ បានកើតឡើងនៅក្នុងរោងភាពយន្តមួយកន្លែង នា
ភាគខាងជើងប្រទេសឥណ្ឌា ខណៈពេលដែលស្ត្រីជាម្តាយកំពុងតែមើលខ្សែភាពយន្តឥណ្ឌា (Sudi
gadu) ដែលចូលរួមសម្តែងដោយតារាសម្តែងប្រុសឈ្មោះ Allari Naresh ។
លើសពីនេះទៅទៀត បើតាមរបាយការណ៍បានបន្ថែមថា ស្រ្តីរូបនោះមានឈ្មោះថា Parimala ត្រូវ
បានអោយដឹងថា នាងបានផ្តល់កំណើតដល់កូនរបស់ខ្លួននៅក្នុងរោងភាពយន្ត បន្ទាប់ពីនាងមាន
អារម្មណ៍រាងមិនស្រួលពោះ ។ ភ្លាមៗនោះ អ្នកចាត់ការប្រចាំរោងកុននេះផ្ទាល់ ក៏បានបញ្ឈប់ការ
ចាក់បញ្ជាំងខ្សែភាពយន្ត ដោយងាកក្រឡេកទៅធ្វើការជួយសង្រ្គោះ។
ទោះបីជា មានការអន្តរាគមន៍ក៏ដោយ ដោយរំពឹងថា នាងនឹងអាចទៅសំរាលកូននៅក្នុងមន្ទីរពេទ្យ
បន្ទាប់ពីឡានសង្គ្រោះបន្ទាន់បានមកដល់ តែរំពេចនោះនាងក៏បានផ្តល់កំណើតដល់កូនប្រុសរបស់
ខ្លួននៅទីនោះតែម្តង ដែលក្រោយមក កូនប្រុសនោះត្រូវបានដាក់ឈ្មោះអោយថា Sudi Naresh ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ yourhealth