CamNews

តារា 

ឆៃ លីដាឡែន ច្រានចោល ព័ត៌មានបង្កគ្រោះថ្នាក់ ចរាចរណ៍បុកទ្រូងផ្លូវ

ភ្នំពេញៈ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២នេះ បានលេចឮព័ត៌មានថា តារាស្រីសិចស៊ី ដែលចូល
ចិត្តបង្អួតសម្រស់ដើមទ្រូង កញ្ញា ឆៃ លីដាឡែន បានបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយនាងបាន
ជ្រុលចង្កូត ទៅបុករនាំងពុះចែកទ្រូងផ្លូវ ហើយភ្លាមៗនោះ នាងបានរត់គេចខ្លួន មិនព្រមទទួល
ខុសត្រូវ នឹងសងសំណងតាមផ្លូវច្បាប់នោះទេ។

ប្រភពព័ត៌មានច្បាស់ការមួយ បានបង្ហើបឲ្យដឹងថា កាលពីយប់ប្រហែលជាម៉ោងជិត៩ ថ្ងៃទី១៩
ខែធ្នូ ឆ្នាំ២០១២នេះ គេបានឃើញវត្តមានរបស់ កញ្ញា ឆៃ លីដាឡែន និង បុរសម្នាក់ដែលគេស្គាល់
ថាជា តារាសម្តែងប្រុសមួយរូប បានរួមដំណើរជាមួយគ្នា មិនដឹងថាស្ថិតនៅក្នុងស្ថានភាព ស្រវឹងឬ
យ៉ាងណាទេ បានបើករថយន្តជ្រុលទៅបុក ទ្រូងថ្មពុះចែកផ្លូវបាក់អស់ ៣ កំណាត់ នៅតាមមហាវិថី
ព្រះមុនីវង្ស ចំណុចមុខក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និង សំណង់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់
ខណ្ឌចំការមន ។

ពាក់ព័ន្ធនឹងព័ត៌មាននេះត្រូវ បានតារាយ៉េៗខានឡើងប៉ុស្ដិ៍ទូរទស្សន៍ ដោយសារសិចស៊ីពេកស្រីស្រស់
កញ្ញា ឆៃ លីដាឡែន បានប្រាប់ Looking TODAY ឲ្យដឹងតាមទូរស័ព្ទ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២នេះ
ថា នៅក្នុងថ្ងៃនោះនាងមិនបាន បង្កគ្រោះថ្នាក់ចរាចរណ៍ ដូចការចោទប្រកាន់នោះទេ ហើយប្រសិនបើ
នាង បានបង្កគ្រោះថ្នាក់ បែបនោះមែន នាងនឹងចេញមុខទទួលខុសត្រូវ តាមផ្លូវច្បាប់មិនគេចវេះទេ។

តារាស្រីសិចស៊ី ដែលមួយរយៈនេះហាក់មាន ទីផ្សារក្រៅប្រទេសខ្លាំង កញ្ញា ឆៃ ដាលីឡែន បានប្រាប់
ឲ្យដឹងទៀតថា “នៅយប់ថ្ងៃនោះ ខ្ញុំមិនទៅបង្កគ្រោះថ្នាក់អីនោះទេ... ព្រោះថាថ្ងៃនោះខ្ញុំទៅ សម្ពោធ
ហាងរបស់មិត្តភក្តិ ហើយម៉ោងប្រហែលជាង៩ បានខ្ញុំចេញពីកម្មវិធីទៅ ចូលរួមពិធីមង្គលការនៅកោះ
ពេជ្របន្តទៀត មិនមានពេលទៅបង្កគ្រោះថ្នាក់អីនោះទេ.. ហើយមួយវិញទៀត រថយន្តរបស់ខ្ញុំគឺម៉ាក
Luxes មិនមែនជិះរថយន្តកូរ៉ូឡាទេ”។

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះក៏បានអះអាងថា បើសិនជាច្បាប់រកឃើញថា នាងធ្វើខុស ហើយ
បង្កគ្រោះថ្នាក់ គឺនាងទទួលខុសត្រូវទៅតាមផ្លូវច្បាប់។ តែនាងមិនចង់ឲ្យមហាជន មានការយល់ច្រឡំ
ចំពោះទង្វើដែលនាង មិនបានធ្វើនោះទេ ព្រោះថាវាអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់
នាង ដោយសារតែព័ត៌មានលេចឮ មិនច្បាស់ការគ្មានការពិតនេះ៕

ដោយ៖ lookingtoday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: chhay lidalen entertainment khmer star