អ្នកនៅប៉ារីសកាលពីយប់មិញ (១៤កក្កដា) មានការភ័យខ្លាចជាខ្លាំងនៅពេលឃើញផ្សែងខ្មួល
ខ្មាញ់ក្រោមតួ Eiffel ទន្ទឹមនឹងការវាយប្រហារដោយរថយន្តនៅទីក្រុង Nice ភាគខាងអាគ្នេយ៍
ប្រទេសបារាំង ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ ៨០នាក់។
វីដេអូបង្ហាញថា ផ្សែងខ្មៅក្រាស់បានហុយឡើងពីជើងតួ Eiffel ខណៈដែលមនុស្សរាប់ពាន់នាក់
បានចេញទៅអបអរថ្ងៃបុណ្យឯករាជជាតិ។ បណ្ដារូបថតដែលត្រូវបានគេបង្ហោះនៅលើអ៊ីនធឺរ
ណែត ក៏បង្ហាញថា មានអណ្ដាតភ្លើងខ្ពស់ប្រហែល ៤-៥ម៉ែត្រនៅក្បែរតួ Eiffel។
ករណីមានផ្សែងខាងលើ បាននាំឱ្យមានការភ័យខ្លាចជាខ្លាំងសារជាថ្មី ចំពោះការវាយប្រហារ
ភេរវកម្មណាមួយមកលើអ្នកស្រុកប៉ារីស។
ប៉ុន្តែ ក្រោយមក នគរបាលបារាំង បានឱ្យដឹងថា ផ្សែង និងអណ្ដាតភ្លើងនេះ គឺកើតឡើងដោយសារកំហុសបច្ចេកទេសក្នុងពេលបាញ់កាំជ្រួចអបអរថ្ងៃបុណ្យឯករាជជាតិ។
សូមរំលឹកថា កាលពីយប់មិញ ក៏មានករណីភេរវកម្មដ៏ធំមួយបានកើតឡើងនៅក្នុងទីក្រុង Nice
របស់បារាំង ខណៈដែលបុរសម្នាក់បើកបរឡានដឹកទំនិញ ទៅបុកហ្វូងមនុស្សដែលកំពុងរង់ចាំ
មើលកាំជ្រួចក្នុងថ្ងៃបុណ្យឯករាជជាតិ។ ការវាយប្រហារនេះ បានសម្លាប់មនុស្សយ៉ាងតិច ៨០
នាក់ និងជាច្រើននាក់ទៀតរងរបួស។
ប្រទេសបារាំងបច្ចុប្បន្ន កំពុងត្រូវបានគេដាក់ក្នុងស្ថានភាពប្រកាសអាសន្ន បន្ទាប់ពីមានការវាយ
ប្រហារភេរវកម្ម កាលពីខែវិច្ឆិកា ឆ្នាំ ២០១៥។ ក្រុមខ្មាន់កាំភ្លើង ISIS កាលណោះបានវាយប្រហារ
ទៅលើពហុកីឡាដ្ឋានជាតិ រោងមហោស្រប Bataclan បណ្ដាភោជនិយដ្ឋាន និងហាងកាហ្វេ។
ការវាយប្រហារនោះ បានសម្លាប់មនុស្ស ១៣០នាក់។
ប្រែសម្រួល ៖ បុត្រា