ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានបង្ហាញនូវអារម្មណ៍រីករាយ ដោយបានបង្ហាញរូបភាពរបស់សម្តេចស្លៀកឯកសណ្ឋានកីឡា អមដោយចៅៗឈរក្បែរ ក្នុងទឹកមុខស្រស់ស្រាយ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃអាទិត្យ ចុង សប្តាហ៍នេះ សម្តេចតេជោ បានសរសេរថា “ចៅៗខ្ញុំចង់ឱឲ្យខ្ញុំលេងកីឡា តែមិនចង់ឱយខ្ញុំជក់បារីទេ។ ពួកគេបានអមដំណើរខ្ញុំចូលប្រកួតកាលពីឆ្នាំ២០១១”។
សម្តេច ដែលធ្លាប់តែរំលឹកពីការចង់បង្កើតកីឡាបាល់ទាត់ផ្ទាល់ខ្លួននោះ បានសរសេរទៀតថា “ពេលនេះខ្ញុំកំពុងរង់ចាំពួកគេពេញវ័យ ដើម្បីរៀបចំក្រុមបាល់ទាត់ត្រកូលហ៊ុនមួយក្រុម”៕