CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក ថ្កោលទោសការវាយប្រហារ គ្រាប់បែក អត្តឃាតនៅអ៊ីរ៉ាក់

វ៉ាស៊ីនតោន៖ មន្រ្តីក្រសួង ការបរទេសអាមេរិក នៅថ្ងៃពុធ ទី២៣ ខែមករា បានធ្វើការ ថ្កោល
ទោស យ៉ាង ធ្ងន់ធ្ងរ ចំពោះការវាយប្រហារ ដោយគ្រាប់បែកអត្តឃាត នៅភាគខាងជើងប្រទេស
អ៊ីរ៉ាក់ បណ្តាលឲ្យមាន អ្នកស្លាប់ និងរបួសរាប់សិបនាក់ ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៣
ដោយស្រង់ សម្តីលោកស្រី វិកតូរៀ ណូលែន អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិកថា «ជំហរ
របស់អាមេរិក ជាមួយនិង ប្រជាជនអ៊ីរ៉ាក់ និងនៅតែបន្តការ គំាទ្ររដ្ឋាភិបាលអ៊ីរ៉ាក់ ដើម្បីប្រយុទ្ធ
ប្រឆំាង ក្រុមភេរវកម្ម និងកិច្ចខិតខំ ប្រឹងប្រែងសង្គ្រោះ ផ្នែកសាសនា រួមទំាងការបែងចែក ប្រទេស
ផងដែរ»។

ជាមួយគ្នានោះដែរ លោកស្រីបន្ថែមថា រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន ក៏បានបង្ហាញចិត្ត អាណិត
អាសូរ យ៉ាង ជ្រាលជ្រៅ ចំពោះគ្រួសារជនរងគ្រោះផងដែរ។ លោកស្រី បានប្តេជ្ញាថា រដ្ឋាភិបាល
អាមេរិក នឹងខិតខំប្រឹងប្រែងកម្រិតខ្ពស់មួយដើម្បីជួយប្រទេសអ៊ីរ៉ាក់ ដើម្បីវែកមុខអ្នកនៅពីក្រោយ
ខ្នង នៃការវាយប្រហារ ដើម្បីរក យុត្តិធម៌ ជូនជនរងគ្រោះផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃពុធ ទី២៣ ខែមករា មានជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបំផ្ទុះ
ខ្លួនឯង នៅក្នុងពិធីបុណ្យសពមួយស្ថិតក្នុងវិហារឥស្លាមរបស់ពួកនិកាយស៊ីអ៊ីត ក្នុងទីក្រុងភាគខាង
ជើងប្រទេស អ៊ីរ៉ាក់ បណ្តាលមានមនុស្ស ស្លាប់ចំនួន ៣៥នាក់ និង ៧៥នាក់ទៀត រងរបួស៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ