CamNews

កីឡាអន្តរជាតិ 

ប្រធាន Man City និយាយថា​​ការលេង​របស់​ក្រុម នៅមិនទាន់​បានល្អទេ​ ខណៈលទ្ធិផល ប្រកួត​ស្មើ​ជា​មួយ​ R​oma

ព័ត៌មានកីឡា៖​ បន្ទាប់ពីលទ្ធិផលនៃការប្រកួត ត្រូវបានចេញ​ ភាពមិនសប្បាយចិត្ដរបស់ Manuel Pellegrini ក៏​ត្រូវកើតឡើង ខណៈពេលដែលក្រុមមិនមានសមត្ថភាពកាច់បំបាក់ Roma បាន ហើយលេខរៀង​ក្នុងតា​រាង នៅតែស្ថិតនៅក្រោម Roma ដដែល។ 

ក្ដីសង្ឃឹម Manchester City ចំពោះការប្រកួតទាល់ទាត់មិត្ដិភាព Champions League ត្រូវទ​ទួល​ការ​បាក់​ទឹក​ចិត្ដ​ជា​ខ្លាំង​​ ស្របពេលដែលក្រុមមិនអាច បំបាក់គូរប្រកួតរបស់ខ្លួនបាន។​ ​ហេតុការណ៍បែបនេះពិតជាជះ​ឥទ្ធិ​ពល​មិនធម្មតាទេ ដល់​ ប្រធានក្រុម Man City ក្នុងការប្រកួត ត្រឹមវគ្គចម្រុះ​ ហើយ​ត្រូវ​ទៅ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ។​ សម្រាប់ប្រវត្ដិក្រុម ធ្លាប់បានបរាជ័យពីរដងរួចទៅហើយក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលឡើយនៅពេលនេះ​ក្រុម​កំ​ពុង​តែប្រឈមមុខនិងការចាកចេញលើកទី ៣​ ក្នុង ៤​​ រដូវកាល បន្ទាប់ពីការប្រកួតជាមួយ Roma ស្ថិតក្នុង​ពិន្ទុ ១-១ ។  

យោងតាមសម្ដីផ្ទាល់របស់ Manuel Pellegrini ចំពោះក្រុម និយាយថា ស្ថានការនៃការសម្ដែង របស់ក្រុម​គាត់​ នៅក្នុងការប្រកួតកាលពីម្សិលមិញ មិនទាន់បានល្អពេញលេញនោះទេ។ ហើយគាត់គិតថា ចំនុចមួយ​នៃ​ការ​លេង​របស់ក្រុមគឺមើលទៅ មិនដែលបានល្អនោះដែរ ប៉ុន្ដែក្រុមក៏ធ្លាប់មានឱកាស​បានប្រកួតជាមួយ​ដៃគូរ​ខ្លាំងៗ​ ហើយទទួលបានការកោតសរសើរទៀតផង។ សម្រាប់ការបរាជ័យនេះ វាគ្រាន់តែធ្វើឲ្យ​ក្រុមបាត់​បង់ ឱកាសដើម្បីក្ដាប់យកការប្រកួតដ៏ងាយៗនេះ ឈានទៅដល់កម្រិតពិន្ទុខ្ពស់តែប៉ុណ្ណោះ ។​ 





ដោយ៖ អឿ អ៊ុយ
ប្រភព៖ mirror 

 

 




Tags: Sport News Manchester City Champions League