CamNews

សំណើច 

សំណើច រឿង៖ អាយុកាន់តែចាស់ ខ្ញុំកាន់តែស្រលាញ់!

ថ្ងៃមួយ តាចឹមបានជួបនារីរូបស្រស់ម្នាក់ ដែលសម្រស់ស្រស់ស្អាត វ័យក្មេង ធ្វើឱ្យគាត់ទប់ចិត្តមិនបាន។
តាចឹម៖ សួស្តីនាង! ខ្ញុំអាយុ៥០ ឆ្នាំហើយ!   ខ្ញុំចង់បាននាងជាប្រពន្ធ  ព្រោះខ្ញុំឃើញនាងគួរឱ្យស្រលាញ់
ហើយរឿងទ្រព្យសម្បត្តិនាងកុំព្រួយខ្ញុំមានមិនខ្វះទេ។ នាងគិតយ៉ាងណាដែរ?
នារីវ័យក្មេង៖ ខ្ញុំមិនស្រលាញ់ទ !

តាចឹម៖ អូ នែច្រឡំទេ! ខ្ញុំមានអាយុទើបតែ ៣៨ឆ្នាំប៉ុណ្ណោះ!
នារីវ័យក្មេង៖ ថាម៉េច? ជ្រុះសក់អស់ហើយបាក់ធ្មេញអស់ទៀត ទើបអាយុ ៣៨ឆ្នាំ! ខ្ញុំមិនស្រលាញ់ទេ!
តាចឹម៖ ណ្ហើយ! បើនាងមិនព្រមស្រលាញ់ខ្ញុំ ប្រាប់នាងតាមត្រង់ទៅចុះ ខ្ញុំមានអាយុ ៨០ឆ្នាំទៅហើយ!
នារីវ័យក្មេង៖ អូ ! យូហើយមិនប្រាប់តាមត្រង់ បើអាយុប៉ុណ្ណឹង ខ្ញុំព្រមស្រលាញ់ហើយ! ហើយបើសិនជាអាយុកាន់តែច្រើនជាងនេះរឹតតែស្រលាញ់ខ្លាំងជាងនេះទៅទៀត ហា!ហា!៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke