នៅក្នុងព្រឹតិករណ៍ឧទ្ទេសនាមផលិតផលថែរក្សាសក់ Vajazzle តារាបង្ហាញម៉ូដវ័យក្មេងរបស់
អង់គ្លេស Amy Childs បានបង្ហាញឈុតសម្លៀកបំពាក់ថ្លា ស្ដើង ដែលអាចមើលឃើញដល់
សាច់ស្រស់ខ្ចី។
មិនមែនមានតែ Amy Childs នោះទេ កាលពីមុនមានតារាមួយចំនួនក៏ធ្លាប់ប្រើប្រាស់ប្រភេទ
សំលៀកបំពាក់នេះ ចូលរួមក្នុងកម្មវិធីផ្សេងៗផងដែរ។ ជាការពិតណាស់ ឈុត jumpsuit ដែល
មានលក្ខណៈស្ដើង ថ្លា បែបនេះ កំពុងតែមានការពេញនិយមពីសំណាងពួកតារាបរទេសដែល
មិនចេះខ្មាសអៀន។
កំពូលតារាបង្ហាញម៉ូដ និងជាតារាទូរទស្សន៍ នាង Amy Childs ស្លៀកឈុត jumpsuit បង្ហាញ
សាច់។ ឈុតខាងលើនេះ មើលទៅដូចជាមិនមានភាពសិចស៊ីប៉ុន្មាននោះទេ ព្រោះវាស្រដៀង
ទៅនឹងតុក្ដាកូនក្រមុំតែប៉ុណ្ណោះ។
ដើមទ្រូងរបស់នាង ត្រូវបានបិតបាំងដោយគ្រាប់ crystal ដែលអាចជួយកាត់បន្ថយភាពសិចស៊ី។
ចំណែកតារាចម្រៀង Nicki Minaj ក៏ធ្លាប់ប្រើឈុត jumpsuit នៅក្នុងកម្មវិធីមួយកាលពីឆ្នាំ
២០០៩។
រីឯ Katie Price ក៏ធ្លាប់ប្រើឈុតបែបនេះ ប៉ុន្ដែនាងហាក់ដូចជាបិទបាំងបានច្រើន។
Jennifer Lopez ក៏មិនខុសពី Amy Childs នោះដែរ ដែលបានប្រើឈុតដ៏សិចស៊ីបែបនេះ។ នៅ
ក្នុងពិធីប្រគល់ពានរង្វាន់ American Music Awards លើកទី ៣៩ កាលពីឆ្នាំទៅ Jennifer Lopez
ក៏បានធ្វើអោយទស្សនិកជនត្រូវក្ដៅភ្នែកដោយសារតែឈុត jumpsuit ។
សម្លៀកបំពាក់របស់ Lady Gaga សំដែងនៅលើឆាក Met Ball 2010 មានលក្ខណៈស្រដៀង
នឹង jumpsuit របស់ Jennifer Lopez។
រហូតមកទល់ពេលនេះ ឈុត jumpsuit ដែលមានលក្ខណៈថ្លា ស្ដើង និងសិចស៊ីបំផុត នៅតែជា
សម្លៀកបំពាក់របស់ Britney Spears ដែលនាងបានពាក់កាលពីឆ្នាំ ២០០៤ នៅពេលថតក្លីប
Toxic។ ឈុត jumpsuit នេះ កំពុងត្រូវបានតារាបរទេសនិយមប្រើប្រាស់ជាហូរហែរ ក្នុងការចូល
រួមព្រឹតិករណ៍សំខាន់ៗ
ទោះជាយ៉ាងនេះក្ដី ឈុត jumpsuit នេះ មានភាពសមស្របចំពោះតែតារាបរទេសប៉ុណ្ណោះ វាមិន
សមស្របជាមួយប្រទេសកម្ពុជានោះឡើយ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing