លោកគ្រូ មិញ សុធីវណ្ណ ត្រូវបាន ទស្សនិកជន ស្គាល់ជាក់យ៉ាងច្បាស់ ថាជាអ្នកដែល មានស្នាដៃនិង សមត្ថភាពខាង តន្ត្រី យ៉ាងអស្ចារ្យ ។ សម្្ថភាព ពិសេសបំផុត របស់គាត់គឺ ការលេង ហ្គីតា Soloដែល ធ្វើអោយស្តាប់ទៅ ស្លុងអារម្មណ៍ ។ មិនត្រឹមតែប៉ុណ្ណោះ លោកគ្រូ ក៏មានសមត្ថភាព ក្នុងការច្រៀង ផងដែរ ។
ថ្មីៗនេះ មានវីដេអូ ថ្មីមួយបាន ផុសឡើងក្នុង Facebook ដែលធ្វើអោយ ទស្សនិកជន ចាប់អារម្មណ៍ យ៉ាងខ្លាំង ។ នៅក្នុងវីដេអូ យើងឃើញលោគ្រូ មិញ សុធីវណ្ណ លេងហ្គីតា របស់គាត់ យ៉ាងពិរោះរួម ជាមួយនិង ការច្រៀងដ៏ ក្រអួនក្រអៅ របស់គាត់ ។ បន្ទាប់ពីគាត់ បានបញ្ចប់ទៅ គាត់ក៏បានប្រកាស ដំណឹងយ៉ាង ពិសេសមួយគឺ គាត់នឹងត្រលប់ មកក្នុងវិស័យ ចំរៀងសារជាថ្មី ជាមួយនិង អាល់ប៊ុមថ្មី ដែលមានបទថ្មី របស់គាត់ និពន្ធដោយគាត់ ផ្ទាល់តែម្តង នៅក្នុងផលិតកម្ម សិលា រីខត ក្នុងពេល ឆាប់ៗនេះហើយ ។
បន្ទាប់ពី បានដឹងពីរឿងនេះ ទស្សនិកជន ជាច្រើន មានការសប្បាយ រីករាយនិង អន្ទះសារជាខ្លាំង ក្នុងការរង់ចាំ បទថ្មីរបស់គាត់ ។ យើងសង្ឃឹមថា ទស្សនិកជន និងជួយគាំទ្រ គាត់ទាំងអស់គ្នា ដើម្បី អោយវិស័យ សិល្បះយើង កាន់តែឈានទៅមុខ បានល្អ ៕
ដោយ ៖ លីលី
ប្រភព ៖ facebook,youtube