CamNews

កីឡាអន្តរជាតិ 

Chelsea នឹងអវត្ដមានកីឡាករ ពីររូប នៅថ្ងៃប៉ះជាមួយ Arsenal

ព័ត៌មានកីឡា៖ លោក Jose Mourinho បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា Chelsea នឹងត្រូវអវត្ដមានកីឡាករ ពីររូបនៅថ្ងៃប្រកួតជាមួយ Arsenal ថ្ងៃសៅរ៍ខាងមុខ ក្នុងទឹកដីរបស់ខ្លួន Stamford Bridge ។

លោក Jose Mourinho បានបញ្ជាក់ថា " ពិតណាស់ថា Chelsea នឹងអវត្ដមានកីឡាករ ពីររូបគឺ Pedro និង Willian នៅថ្ងៃប្រកួតជាមួយ Arsenal ថ្ងៃសៅរ ក្នុងព្រឹត្ដិការណ៍ Premier League ក្នុងទឹកដីរបស់ខ្លួន ។ ខ្ញុំសម្រេចចិត្ដយ៉ាងដូច្នេាះ ព្រោះខ្ញុំចូលចិត្ដតែបញ្ហា នៅពេលដែលកីឡាករ កំពុងតែលេងបានល្អ ប្រសើរជាជាង​បញ្ហាដែល​កីឡាករ លេងអន់។" 

Chelsea ទើបតែទទួលបានជ័យជំនះលើក្រុម Maccabi Tel Aviv ក្នុងទឹកដីរបស់ខ្លួន ក្រោមលទ្ធផលពិន្ទុ ៤-០ ក្នុងព្រឹត្ដិការណ៍ Champions League ។ តាមការអះអាង ក្នុងព្រឹត្ដិការណ៍ ប្រកួតម្សិលមិញ លោក Jose Mourinho បានប្ដូរយុទ្ធសាស្ដ្រដល់ទៅ ៦ ចំនុចក្នុងក៏រាប់ទាំងការដាក់កីឡាករជើងថ្មីចូលផងដែរ ។

គូសបញ្ជាក់ផងដែរថា កីឡាករ Pedro ក៏មិនបានចូលលេងផងដែរ កាលពីប្រកួតយប់មិញ ហើយថ្ងៃនៃការ​បរាជ័យក្រោមថ្វីជើងរបស់ Everton ក្នុងលទ្ធផលពិន្ទុ ៣-១ ក៏កីឡាករមិនបានចូលលេងពេញការប្រកួត ដែរ ដោយត្រូវប្ដូរចេញ។ ចំណែក Willian បានចូលលេង កាលពីយប់មិញ នឹងថែមទាំងជួយ​ស្វែករកគ្រាប់​បាល់ជូនក្រុម បានមួយគ្រាប់ដំបូងគេ នៅនាទីទី ១៥ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball


Tags: Sport News Chelsea Jose Mourinho