កាលពីព្រេងនាយមានសេដ្ឋីម្នាក់មាន កូនក្រមុំរូបសម្ផស្សស្រស់ស្អាតគួរជាទីស្រលាញ់ ។ គាត់ចង់បានកូនប្រសារដែលមានប្រាជ្ញាវៃឆ្លាត ក៏បញ្ផាអោយគេ ប៉ាវគងប៉ាវឃ្មោះ រកយុវជនដែលមានប្រាជ្ញា ដោយមានលក្ខខណ្ឌថាបើមានបេក្ខជនណាអាច ធ្វើអោយដំរីលើកជើងបាន លោកសេដ្ឋីនឹងលើកកូនក្រមុំអោយភ្លាម។ មានបេក្ខជនបានមកចូលរួមប្រឡងយ៉ាងច្រើនតែមិនអាចធ្វើអោយសត្វដំរីលើក ជើងបាន ឡើយ ថែមទាំងមានរបួសដោយសារដំរីទៀតផង។
តែនៅសល់បុរសម្នាក់ មកពីស្រុកលើ គាត់ដើរពីក្រោយដំរីរួចក៏ ដាល់ចំពងដំរីមួយដៃ យ៉ាងដំណំធ្វើអោយដំរីឈឺលោតជើង៣ជើង ៤ ភ្លាមនោះលោកសេដ្ឋីញញឹមពេញចិត្តយ៉ាងខ្លាំង ដោយគិតថា បុរសម្នាក់នេះពិតជាមានប្រាជ្ញាណាស់ គាត់ក៏និយាយ ទៅកាន់បុរសនោះថា បើឯងធ្វើអោយដំរីគ្រវីក្បាលបាន យើងនឹងលើកកូនស្រី ព្រមទាំងចែកទ្រព្យសម្បត្តិពាក់កណ្តាលអោយភ្លាម។ លឺដូច្នេះបុរសនោះ ក៏ដើរទៅជិតត្រចៀកដំរី ហើយខ្សឹបប្រាប់ដំរីថា ម៉េចឯងចង់ត្រូវមួយដៃទៀតឬ? ឬសូរភ្លាមដំរីភ័យណាស់ ក៏គ្រវីក្បាលញ័រដូចគោស្រាំងទិច ៕