CamNews

តារា 

អតីតបវរកញ្ញា ធ្លាប់មានគម្រោងចង.ក សម្លាប់ខ្លួន យំនៅពេលរំឭកពីរឿងចាស់

នៅក្នុងកម្មវិធីទូរទស្សន៍មួយរបស់កូរ៉េខាងត្បូង អតីតបវរកញ្ញា ឆ្នាំ ១៩៩៦ នាង Kwon Min Jung បានបង្ហើបពីរឿងជូរចត់កាលពីអតីតកាលរបស់ខ្លួន ក្នុងនោះ នាងក៏ធ្លាប់មានគម្រោងធ្វើអត្ដឃាត
ផងដែរ។

នាង Kwon Ming Jung ក្នុង​កម្មវិធី Miss Korea Secret Garden

ស្រីស្អាត ដែលធ្លាប់ទទួលបានពានរង្វាន់ Miss Hankok Ilbo ក្នុងការប្រកួតបវរកញ្ញា កូរ៉េខាងត្បូង
ឆ្នាំ ១៩៩៦  នាង  Kwon Ming Jung ថ្មីៗនេះ  បានបង្ហាញខ្លួននៅក្នុងកម្មវិធី  Miss Korea Secret
Garden របស់ស្ថានិយទូរទស្សន៍ JTBC ។ ក្នុងកម្មវិធីនេះ គេឃើញ Kwon Ming Jung  ស្រស់ទឹក
ភ្នែក នៅពេលរំឭកពីរឿងអតីតកាល។


កិច្ចសម្ភាសក្នុងកម្មវិធីខាងលើនេះ Kwon Ming Jung យំបណ្ដើរ និយាយបណ្ដើរថា ៖ “ក្នុងអំឡុង
ពេលដែលអាជីពរបស់នាងខ្ញុំ ឡើងដល់កម្រិតកំពូល ក៏ជាពេលដែលវិបត្តិធំបានកើតឡើងចំពោះ
នាងខ្ញុំ។ បរាជ័យរបស់ពុកនាងខ្ញុំក្នុងមុខជំនួញ រួមនឹងការដែលនាងខ្ញុំត្រូវកាត់ប្រាក់ខែ បានធ្វើឱ្យ
នាងខ្ញុំ ធ្លាក់ក្នុងស្ថានភាពលំបាក។ ជាងនេះ នាងខ្ញុំបានចែកផ្លូវពីមិត្តប្រុសដ៏មានឈ្មោះល្បី ក្រោយ ពីបានទាក់ទងគ្នាអស់រយៈពេលជាយូរ”។

រូប​ថត​អាក្រាត​កាយ​ របស់ Kwon Ming Jung ធ្លាប់​បាន​ធ្វើ​ឱ្យ​នាង​ជួប​វិបត្តិ​ធំ

Kwon Ming Jung បន្ដថា ៖  “បន្ទាប់មក  នាងខ្ញុំបានសរសេរបណ្ដាំមរតកចុងក្រោយ  និងសំបុត្រ
មរណៈ ហើយមានគម្រោងចង.ក សម្លាប់ខ្លួន។ នាងខ្ញុំបានគេងលក់ពេញមួយយប់ ប៉ុន្ដែនៅពេល
ក្រោយពីព្រលឹម នាងខ្ញុំគិតថា ត្រូវតែឆ្លងកាត់ឧបសគ្គទាំងនេះ។  នាងខ្ញុំមានសុភមង្គល  និងមាន
មោទនភាពខ្លាំងណាស់ នៅពេលបានឆ្លងផុតពីស្ថានភាពលំបាកធំៗទាំងនោះ” ។


គួររំឭកថា  Kwon Min Jung  គឺជាជាតារាសម្ដែងស្រីមួយរូប ដែលទទួលបានការគាំទ្រច្រើន ពី
សំណាក់ទស្សនិកជន  ក្រោយពីនាងដំណើមបានតំណែងខ្ពស់ នៅក្នុងការប្រឡងបវរកញ្ញា  កូរ៉េ
ខាងត្បូង ឆ្នាំ ១៩៩៦ ។ ប៉ុន្ដែ ក្រោយមកមិនយូរប៉ុន្មាន នាងក៏ជួបប្រទះបញ្ហាអាស្រូវជាច្រើន ដែល បានកើតឡើងដោយសារតែបានបែកធ្លាយ រូបថតអាក្រាត។



ដោយ ៖ តារា
ប្រភព ៖ K14


Tags: Miss Hankook Ilbo Korean Korea Kwon Min Jung 1996