CamNews

កីឡាជាតិ 

Seng Birdnest FC បន្តឈរនៅកំពូលតារាង

ពានរង្វាន់បាល់ទាត់ក្នុងក្របខណ្ឌ Platinum Cineplex RooY7 Division 2013 បានបញ្ចប់ការ​ប្រកួត​សប្តាហ៏ទី៩របស់ខ្លួនហើយ  កាលពីចុងសប្តាហ៏កន្លងទៅនេះ។ ក្នុងនោះក្រុមបាល់ ទាត់ Seng Birdnest FC នៅតែបន្តឈរក្នុងលំដាប់កំពូលតារាង​ នាទីលានបាល់ទាត់ RooY7 Sport Club & Minibar ។

អ្នកចាត់ការទូទៅនៃក្របខណ្ឌ Platinum Cineplex RooY7 Division 2013 បាននិយាយថា ឆ្លង​តាម​ការ​ប្រកួត ដ៏​ស្វិតស្វាញរបស់ក្រុមនីមួយៗ យើងកត់សម្គាល់ឃើញថាក្រុមបាលទាត់នីមួយៗ បាន បញ្ចេញ សមត្ថភាព និងថ្វីជើងរបស់ខ្លួនបានយ៉ាងល្អ គួបផ្សំនឹងរដូវកាលដោះដូរកីឡាករ នា សប្តាហ៍ ទី៧ និងទី៨ កន្លងទៅនេះធ្វើឲ្យក្រុមនីមួយៗ រឹតតែបង្កើនថ្វីជើងថែមមួយកម្រិតទៀត។

ក្នុងទម្រង់លេងដ៏ល្អឥតខ្ចោះរបស់ក្រុម នីមួយៗកាលពីសប្តាហ៏ទី៩ កន្លងទៅនេះ ក្រុមបាល់ទាត់​មួយ​ចំនួន រកពិន្ទុបានយ៉ាងចាស់ដៃគ្រាន់បើ ក្នុងនោះ ក្រុម បាល់ទាត់ The Orange Storm យកឈ្នះ ទៅ​លើក្រុម បាល់ទាត់ YoungChester នូវលទ្ធផល ៧ទល់និង៤។​ យើងគត់សំគាល់ឃើញថា ឆ្លង កាត់​ការ​ប្រកូត នាពេលសប្តាហ៍កន្លងទៅនេះ ក្រុមបាល់ទាត់ The Orange Storm បានយកឈ្នះ​ក្រុមខ្លាំងៗ​ជាច្រើន។​  ដោយឡែកក្រុមបាល់ទាត់ Seng Birdnest បានបញ្ចប់់​ការប្រកួតរបស់ខ្លួន​ដោយជោគជ័យ​ទៅ​លើក្រុមបាល់ទាត់ Kor Prey ក្នុងលទ្ធផល ១០ទល់និង១​។ យោងតាមលទ្ធផល នេះធ្វើឲ្យក្រុម​ Seng Birdnest​ FC បន្តឈរក្នុងលំដាប់លេខ ១ ក្នុងតារាងមាន២៧ ពិន្ទុនៅក្នុងដៃ និងមិនទាន់ស្គាល់​រស​ជាតិ​ថា ចាញ់ម្តង​ណានៅ​​ឡើយទេ ។

គួរបញ្ជាក់ផងដែរថាក្រុម Platinum Avengers ដែរជាម្ចាស់ឧបត្ថម្ភធំ ក៏បានប្រកួតឈ្នះលើក្រុម Khmer Lyon ដោយលទ្ធផល ៥ ​ទល់នឹង 3 ផងដែរ។ Platinum Avengers តាមរយះការប្រកួតទាំង ៩ កន្លងមក ស្គាល់ពាក្យថាឈ្នះ ៣​​ ដង ខណៈពេលដែល ៦ ប្រកួតទៀត​ ចាញ់ ៣ នឹង​ស្មើ ៣។

 កីឡាករ Sok Haifong របស់ក្រុម  Seng Birdnest FC បានជាប់ជាកីឡាករដែលស៊ុតបញ្ជូល​ទី បានច្រើនជាង​គេ និងនាំមុខគេនៅក្នុងក្របខណ្ឌ Platinum Cineplex RooY7 Division 2013។

ខាងក្រោមនេះជាលទ្ធផលសរុប នៃសប្តាហ៍ទី ៩៖

Saturday 8th  February

3:00pm Khmer Lyon 3-5 Platinum Avengers 

4:30pm Veno 2-7 Masterpiece

6:00pm We Together 0-3 DP

7:30pm Comfort Star 7-1 Khmer Empire

Sunday 9th February

3:00pm Civil Empire 2-3 Leon

4:30pm Kor Prey 1-10 Seng Birdnest

6:00pm Yes Style 10-2 All Star

7:30pm Youngchester 4-7 The Orange Storm

អត្ថបទ៖ Rooy7


Tags: Platinum Cineplex RooY7 Division 2013 Football sport កីឡាជាតិ