CamNews

តារា 

ឱក សុគន្ធកញ្ញា សម្រស់​កាន់តែ​លេចធ្លោ​ ជាមួយ​សក់​ពណ៌​បៃតង

ភ្នំពេញៈ តារាចម្រៀង ប្រចាំផលិតកម្ម ហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បើទោះជាមាន ភាពមមាញឹក ជាមួយការងារសិល្បៈច្រើន កម្រិតណា ក៏ដោយ ក៏នាងមិនភ្លេចក្នុងការ ចំណាយពេល តុបតែងរិះរកស្ទីលថ្មីប្លែកៗ ទាំងម៉ូដសំលៀកបំពាក់ និងម៉ូដសក់ដើម្បីកុំឲ្យ អ្នកគាំទ្រមានការ ធុញទ្រាន់។

នៅថ្ងៃនេះគេហទំព័រកម្សាន្ត Looking TODAY នឹងនាំអារម្មណ៍ប្រិយមិត្ត ទស្សនិកជនទៅទស្សនា ជាមួយរូបសម្រស់ របស់តារាចម្រៀងល្បីឈ្មោះ និងកំពុងតែមានទីផ្សារខ្ពស់តាមរយៈបទ “ស្រះអ៊ួយ” កញ្ញា ឱក សុគន្ធកញ្ញា ជាមួយម៉ូដសក់ថ្មី ដែលបានលាបពណ៌បៃតងយ៉ាងស្រស់ ធ្វើឲ្យ សម្រស់នាងកាន់តែលេចធ្លោហើយក៏មានការ ទាក់ទាញការចាប់អារម្មណ៍ ថែមមួយកម្រិតទៀតផងដែរ។ ចង់ដឹងថា មានការបង្ហាញវត្តមាន ជាមួយសក់ពណ៌បៃតង របស់នាង មានយុវវ័យណាខ្លះចាប់អារម្មណ៍ និងចង់ចម្លងស្ទីល តាមនោះ តោះទៅទស្សនាទាំងអស់គ្នា ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh