CamNews

តារា 

ពេជ្រ សិរីរ័ត្ន ជួបវិបត្តិ ថវិកាប្រកាសសេងហាង ស្ប៉ា ជាបន្ទាន់..!

ភ្នំពេញៈ គេសង្កេតឃើញថា មួយរយៈពេលចុងក្រោយនេះ យីអ៊ុនរបស់អតីតពិធីការិនី ប្រចាំ
ស្ថានីយទូរទស្សន៍ បាយ័ន ពេជ្រ សិរីរ័ត្ន ហាក់មានការធ្លាក់ចុះខ្លាំង ដោយកន្លងមកនាងធ្លាប់
លេចឮរឿង អាស្រូវថា នាងសម្ងំសម្រាល បានកូនប្រុសម្នាក់ ដោយអត់មានស្វាមី ។ ស្រាប់តែ
លេចឮ ព័ត៌មានមួយផ្សេងទៀតថា ពេលនេះនាងកំពុងតែមានវិបត្តិ ផ្នែកហិរញ្ញវត្ថុ នឹងត្រូវប្រ
កាសលក់ហាងស្ប៉ា ក្នុងតម្លៃទាប ព្រោះត្រូវការលុយជាចំបាច់។

ប្រភពព័ត៌មានពីអ្នក តាមដានសិល្បៈ បានបង្ហើបប្រាប់ឲ្យដឹងថា ពេលនេះតារាស្រីដែលកំពុងតែ
ហ៊ុំព័ទ្ធទៅដោយអាថ៌កំបាំង ពេជ្រ សិរីរ័ត្ន កំពុងតែប្រឈម នឹងការជួបវិបត្តិផ្ទួនៗ ពីមួយទៅមួយ
មិនចេះចប់មិនចេះហើយ ។ពេលនេះនាង បានប្រកាសលក់ហាងស្ប៉ា ដែលមានអាសយដ្ឋាន
នៅក្នុងខណ្ឌ ទូលគោក ក្នុងតម្លៃជាង ១០ម៉ឺនដុល្លារ យ៉ាងប្រញាប់ជាទីបំផុត ដោយសារតែនាង
កំពុង តែមានវិបត្តិត្រូវការ ប្រាក់ជាចំបាច់។

ប្រភពដដែលបាន ប្រាប់ឲ្យដឹងទៀតថា ការដែលនាងសម្រេចចិត្ត លក់ហាងប្រញាប់បែបនេះ ប្រ
ហែលជាសង្សារ សំណព្វចិត្តរបស់នាង លែងជួយទំនុកបម្រុង ដូចលើកមុនទៀត ហើយហាងស្ប៉ា
នេះក៏រកចំណូល មិនបានច្រើនទៀត។ ណាមួយត្រូវបើកប្រាក់ខែ ឲ្យបុគ្គលិក ធ្វើឲ្យនាងឈឺក្បាល
ពេកក៏សម្រេចចិត្ត ប្រកាសលក់តែម្តងទៅ ។

ជុំវិញព័ត៌មាននេះដែរ Looking TODAY បានព្យាយាមទាក់ទៅ អតីតពិធីការិនី ដែលជំពប់ នឹងរឿង
អាស្រូវ ពេជ្រ សិរីរ័ត្ន ជាច្រើនលើកច្រើនសារតែ នៅពេលដែលនាងទទួលទូរស័ព្ទ នាងមិនបាន
បកស្រាយ ជុំវិញព័ត៌មាននេះទេ ដោយគ្រាន់តែដឹងថាជា អ្នកសារព័ត៌មាននាង គ្រាន់តែប្រាប់យ៉ាង
ខ្លីថា “ ចាសអូន ពេលនេះបងរវល់តិច អត់មានពេលផ្តល់បទ សម្ភាសន៍ទេ” រួចក៏ចុចបិទទូរស័ព្ទតែ
ម្តង។

សូមជម្រាបផងដែរថា នេះមិនមែនជាលើកទី១ទេ ដែលអតីតពិធីការិនី សំដីផ្អែមត្រជាក់ចិត្ត ពេជ្រ
សិរីរ័ត្ន សម្រេចចិត្តផ្អាកអាជីវកម្មរបស់ខ្លួននោះ ដោយកាលពីលើកមុន ក៏ធ្លាប់មានព័ត៌ មានថានាង
បើកហាង អាហារមួយកន្លែង តែត្រូវបានផ្អាកវិញ ដោយសារតែដំណើរការ មិនល្អខាតបង់ ច្រើន
ពេក។ នៅក្នុងមុខរបរថ្មី ដែលនាងចំណាយដើមទុន មិនក្រោម១០ ម៉ឺន ដុល្លារ ដើម្បីបង្កើតមុខ ជំ
នាញនេះឡើង ។
ជារឿយៗ តារាស្រីរូបនេះ តែងតែប្រាប់ Looking TODAY ឲ្យដឹងថា ហាងរបស់នាងរកចំណូលបាន
ប្រមាណជា ៥០០០ដុល្លារ ក្នុង មួយខែ គឺអាចធ្វើឲ្យជីវិតរបស់នាង រស់នៅយ៉ាងស្រួល បើទោះបីជា
នាងចាកចេញ ពីវិស័យ សិល្បៈក៏ដោយ ។ ស្រាប់តែពេលនេះបែកធ្លាយព័ត៌មានថា នាងកំពុងតែ
មានបញ្ហា ប្រកាសលក់ ហាងដោយសារតែ ដំណើរការមិនល្អ រកចំណូលមិនបានច្រើន គួរឲ្យភ្ញាក់
ផ្អើលទៅវិញ៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pich sereyroth entertainment khmer star