CamNews

កីឡាអន្តរជាតិ 

Sir Alex Ferguson ត្រៀមខ្លួនជាស្រេចនឹងវិលត្រលប់មក ចូលរួមដឹកនាំ Man United ប្រសិន​ Van Gaal ចាកចេញ

ព័ត៌មានកីឡា៖ អតីតគ្រូបង្វឹកជើងចាស់ដ៏ល្បីល្បាញរបស់ក្លឹប Man United លោក Sir Alex Ferguson អាចនឹងត្រូវបានសង្ឃឹមដល់ទៅ ៤០% នឹងវិលត្រលប់មកគ្រប់គ្រងវិញ ប្រសិនជា​ Van Gaal ត្រូវចុះចេញ​ពីតំណែង។ 

ប្រភពរបាយការណ៍ពីគេទំព័រ manchestereveningnews បានចុះផ្សាយឲ្យដឹងថា លោក Sir Alex Ferguson គ្រោងនឹងវិលត្រលប់មកកាន់ Man United វិញ ក្នុងមុខតំណែងជាទីព្រឹក្សា មិនមែនជាថ្នាក់ដឹក​នាំនោះទេ ប្រសិនជា Van Gaal ត្រូវចុះចេញពីតំណែង ហើយជំនួសមកវិញដោយ លោក ​Ryan Giggs ដែលបច្ចុប្បន្នជាជំនួយការផ្ទាល់របស់លោក Van Gaal។ ប្រភពដដែលបានបន្ដទៀតថា អតីតថ្នាក់ដឹកនាំជើងចាស់ រូបនេះ មានបំណងចង់ជម្រុញការដឹកនាំរបស់លោក Ryan Giggs ឲ្យមានលក្ខណៈរឹងមាំ ព្រោះ Man United បច្ចុប្បន្នដូចជា បាត់ឱកាសគ្រងដំណែងម្ចាស់ពានយូរដែរហើយ។ 

លោក Sir Alex Ferguson បានចុះចេញពីតំណែងកាលពីឆ្នាំ ២០១៣ ប៉ុន្ដែគាត់មិនបានចាកឆ្ងាយចេញ ពី Man United នោះទេ ដោយត្រូវទទួលបានមុខងារថ្មីជា ឯកអគ្គរាជទូតប្រចាំក្លឹប។ ដូច្នេះរាល់សកម្ម​​ភាព​ទាំងប៉ុន្មាន នៅតែស្ថិតក្នុងការមើលឃើញរបស់គាត់។ ចំណែឯ លោក  Ryan Giggs ដែលជាជំនួយ​ការ​របស់លោក Louis Van Gaal ក៏ត្រូវបានគេរំពឹងទុកថានឹងត្រូវបានគ្រងតំណែងបន្ដពីម្ចាស់របស់ខ្លួន នៅពេលអនាគតផងដែរ។


ដោយ៖ អឿ អ៊ុយ

ប្រភព៖ manchestereveningnews


Tags: Sport News Man United Sir Alex Ferguson