នៅយប់មួយ ម៉ោងប្រមាណ១២យប់ មានខ្មោច៣នាក់ គេបានជួបពិភាក្សាគ្នា ។
ខ្មោចនៅខាងឆ្វេង៖ នែ! អាខ្មោចដែលឈរនៅខាងស្តាំ តើឯងស្លាប់ដោយសារអ្វី?
ខ្មោចនៅខាងស្តាំ៖ យើងវេទនាណាស់ គឺយើងស្លាប់ដោយសារគេប្លន់ គឺគេបាញ់គ្នា
ចំនួន៣គ្រាប់ ត្រង់ក្បាល ដើមទ្រូង និងជើង ដូច្នេះហើយ ទើបឥឡូវយើងពុំអាចដើរ
ទៅរកស្រីញីឯណាបាន ។ រួចចុះឯងស្លាប់ដោយសារអ្វីដែរ?
ខ្មោចនៅខាងឆ្វេង៖ យើងក៏មិនខុសពីឯងដែរ គឺយើងស្លាប់ដោយសារឡានបុក បន្ទាប់ពី
ខ្មោចទាំងពីរឆ្លើយប្រាប់គ្នារួចហើយ គេក៏សួរទៅខ្មោចដែលឈរនៅកណ្តាលវិញ៖
ចុះឯងស្លាប់ដោយសារអ្វីដែរ?
ពេលលឺដូចនេះ អ្នកដែលឈរនៅកណ្តាលក៏ស្រែកយំហូរ ឃើញដូចនោះ ខ្មោចដែល
ឈរនៅកណ្តាលក៏ស្រែកយំហូរ ឃើញដូចនោះ ខ្មោចដែលឈរនៅសងខាងនឹកគិតថា
ប្រហែលជាវាកំសត់ជាងខ្លួន ទៀតមើលទៅ ហើយក៏ប្រាប់ទៅទៀតថា៖ ឯងកុំយំអី ប្រាប់
គ្នាមកចាំគ្នាជួយរំលែកទុក្ខឯង ពេលលឺហើយអ្នកដែលឈរនៅ កណ្តាលឆ្លើយទាំងញ័រ
មាត់ថា៖ ខ្ញុំអត់មានស្លាប់ដោយសារអីទេ! ហើយខ្ញុំពុំទាន់ ស្លាប់ដែរ ពេលនេះគឺខ្ញុំមកបត់
ជើងធំតែប៉ុណ្ណោះ៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke