មានស្ត្រីម្នាក់ ត្រូវប្តីបោះបង់ចោលដោយសារ ប្តីទៅមានប្រពន្ឋចុង នាងឈឺចាប់ណាស់
ដើរទៅលើស្ពានមួយស្ងាត់ ដើម្បីសំលាប់ខ្លួន នៅពេលនោះ ស្រាប់តែនាងបានឃើញ
ដបមួយ អណ្តែតមក នាងក៏រើសដបនោះ រួចបើកឆ្នុកចេញមក ស្រាប់តែមានអារក្ខ
មួយចេញមក ពីក្នុងដប។
អារក្ខ៖ "អរគុណដែលនាង បានដោះលែងខ្ញុំដើម្បីតបស្នងសងគុណនាងវិញ ខ្ញុំនឹងឱ្យ
ក្តីប្រាថ្នាដល់នាង៣ ប៉ុន្តែរាល់ក្តីប្រាថ្នានីមួយៗ ប្តីរបស់នាងត្រូវទទួលបានលើសនាង
២ដង"។
ស្ត្រី៖ ហេតុអ្វី បានជាអញ្ចឹង?
អារក្ខ៖ "ព្រោះនេះជាការរៀបចំរបស់ទេវតា"អារ័ក្សឆ្លើយ ។
ស្ត្រី៖ ខ្ញុំចង់បានលុយ ១លានដុល្លារ
ស្រាប់តែលុយ ១លានដុល្លារ ស្ថិតក្នុងដៃរបស់នាងភ្លាម តែនៅខាងប្តីរបស់នាងទទួល
បាន ២លានដុល្លាលើសនាងទៅទៀត
អារក្ខ៖ នាងអាចសុំប្រាថា្នទី ២បន្តទៀត
ស្ត្រី៖ ខ្ញុំសូមរបស់ដែលមានតំលៃលើសគេ លើលោកនេះ
ស្រាប់តែមានពេជ្រ ១គ្រាប់យ៉ាងធំ នៅចំពោះមុខនាង ហើយប្តីរបស់នាងក៏បានទទួល
ពេជ្រ ១គ្រាប់ធំលើសនាងទៅទៀត។ នាងក៏បន្តសុំ នូវបំណងប្រាថ្នាទី ៣
ស្ត្រី៖ សូមឱ្យខ្ញុំភ័យលួសព្រលឹង ប៊ិះនឹងស្លាប់!
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke