៤៥នាក់ ក្នុងចំណោម ១១០នាក់ កាលពីម្សិលមិញ ត្រូវបានជួយសង្គ្រោះចេញពីទោងខ្សែកាប
ដែលជួបបញ្ហានៅលើជួរភ្នំ Alps នៅបារាំង។
ទោងខ្សែកាប បានគាំងនៅកណ្ដាលអាកាស ពេលមេឃជិតយប់
ប្រព័ន្ធខ្សែកាបដែលតភ្ជាប់កំពូលភ្នំ Aiguille du Midi និង Helbronner នៅព្រំដែនបារាំង និង
អ៊ីតាលី បានជួបនឹងបញ្ហា នៅលើកំពស់ ៣.០០០ម៉ែត្រ នៅពេលមានខ្យល់ខ្លាំង។ រដ្ឋមន្ត្រីក្រសួង
មហាផ្ទៃបារាំងឱ្យដឹងថា នេះគឺជាបញ្ហាបច្ចេកទេស ប៉ុន្តែ មិនបាននិយាយលំអិតនៅទេ។
ទំព័រ Mirror បានឱ្យដឹងថា ក្រោយពីសមត្ថកិច្ចបារាំងបានបញ្ជាឱ្យឧទ្ធម្ភាគចក្រទៅជួយសង្គ្រោះ
បាន៦៥នាក់ ក៏នៅមានមនុស្ស ៤៥នាក់ទៀត កាលពិយប់មិញ ត្រូវនៅលើកំពូលភ្នំ Mont Blanc
ដែលជាភ្នំខ្ពស់បំផុតនៅអឺរ៉ុប។ ឧទ្ធម្ភាគចក្រ បានបញ្ជូនសម្ភារៈប្រើប្រាស់ និងអាហារទៅឱ្យអ្នក
ដែលត្រូវជាប់នៅលើកំពូលភ្នំមួយយប់។
ប្រព័ន្ធខ្សែកាបដែលមានប្រវែង ៥គីឡូម៉ែត្រនេះ ជាធម្មតា គេធ្វើដំណើររយៈពេលតែ ៣៥នាទី
ប៉ុណ្ណោះ។
ប្រែសម្រួល ៖ តារា
ប្រភព ៖ reuters