CamNews

តារា 

ហេង ដារី ចេញមុខបកស្រាយ រឿងបោកលុយ ពីនារីអាណិកជន រស់នៅអាមេរិក

ភ្នំពេញៈ កាលពីពេលថ្មីៗនេះ មានព័ត៌មានលេចឮ ដ៏រសើបមួយ បានបោកបក់ទៅប៉ះ និង តារាសម្តែងបុរស សង្ហារ ថ្ពាល់ខួច លោក ហេង ដារី ថាលោកបានបោកប្រាស់លុយ នារីអាណិកជនខ្មែរ រស់នៅអាមេរិកដែលមានវ័យ ប្រមាណជាង៥០ឆ្នាំ  ប្រមាណជិត២ពាន់ដុល្លារ រួចមកគេសង្កេតឃើញថា តារាប្រុសរូបនេះ បានឆ្លេឆ្លាចេញមុខ បកស្រាយ ម្តងហើយម្តងទៀត ដើម្បីលាងជម្រះនៅមន្ទិលសង្ស័យ ដែលចោទប្រកាន់ថា លោកជាមនុស្ស បោកប្រាស់ ។

តាមរយៈឃ្លីបវីដេអូមួយ ដែលមានរយៈពេលជាង១១នាទីដែល លោក ហេង ដារី បានបង្ហោះនៅលើបណ្តាញ ទំនាក់ទំនង សង្គម Facebook របស់ខ្លួនដោយលោកបាន រៀបរាប់ពីរឿងរ៉ាវ ដែលចោទប្រកាន់ថាលោក បានធ្វើការ បោកប្រាស់លុយ និងស្នេហាពីនារីអាណិកជនខ្មែរ រស់នៅអាមេរិក ដែលមានវ័យជាង៥០ឆ្នាំយ៉ាងក្បោះក្បាយ ដើម្បី លាងជម្រះខ្លួនពីមន្ទិលសង្ស័យនិងការរិះគន់របស់ទស្សនិកជន។

ចង់ដឹងថាការបកស្រាយរបស់ តារាសម្តែងថ្ពាល់ខួច ដែលមានកេរ្តិ៍ឈ្មោះ ក្នុងអាជីពសម្តែង ប្រមាណជិត២០ឆ្នាំ រូបនេះ មានអត្ថន័យយ៉ាងណា ហើយលោកពិតជាបោកប្រាស់ គេដូចការចោទប្រកាន់ ឫអត់នោះ។ តោះទៅទស្សនា ជាមួយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទាំងអស់គ្នា ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh