វ៉ាស៊ីនតោន៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅថ្ងៃចន្ទ ទី៣១ ខែធ្នូ
ឆ្នាំ២០១២ នេះថា លោកស្រីរដ្ឋមន្ត្រីការ បរទេសអាមេរិក ហ៊ីលឡារី គ្លីនតុន បានចូលសម្រាក
ព្យាបាលជំងឺ ក្នុងមន្ទីរពេទ្យបន្ទាប់ពី ទទួលរងនូវការកកឈាម ហើយឥឡូវនេះលោកស្រីក៏ កំពុង
តែទទួលបានព្យាបាល ដោយថ្នាំប្រឆាំងកំណកឈាមផងដែរ។ នេះបើតាមការផ្សាយពី សារព័ត៌
មានអាមេរិក កាលពីថ្ងៃយប់ថ្ងៃអាទិត្យ។
សារព័ត៌មានខាងលើនេះ បានបន្តទៀតថា លោកស្រី គ្លីនតុន កំពុងតែស្ថិតនៅក្នុងសភាព ទន់
ខ្សោយបំផុត បន្ទាប់ពីលោកស្រីទទួលរង ការប៉ះទង្គិចជាខ្លាំងលើ ផ្នែកខួរក្បាល ដែលបណ្តាល
ឲ្យមានការកកឈាមនោះ។ អ្នកនាំពាក្យរបស់លោកស្រី គ្លីនតុន លោក ហ្វីលីព រេណេស បាន
អះអាងប្រាប់អ្នកសារព័ត៌មាននានាថា ពេលនេះលោកស្រីកំពុងតែស្ថិត នៅក្នុងដំណាក់កាល
សង្គ្រោះបន្ទាន់នៅឡើយ។
លោក រេណេស បានប្រាប់អ្នកសារព័ត៌មានទៀតថា “អំឡុងពេលដែលទទួលរងការ វាយប្រហារ
ដោយមេរោគនៅក្នុងពោះនោះ លោកស្រីគ្លីនតុន មានការអស់កម្លាំង និង ល្ហិតល្ហៃ ជាខ្លាំង ហើយ
ក៏កំពុងតែទទួលរងនូវការ ប៉ះទង្គិចដ៏ធ្ងន់ធ្ងរថែមទៀត។ លោកស្រី ក៏បានធ្វើការ សម្រាកព្យាបាល
នៅ ផ្ទះលោកស្រីផងដែរ ដើម្បីទទួលការមើលថែ ពីវេជ្ជបណ្ឌិតទាំងឡាយ។”
គួរបញ្ជាក់ផងដែរថា រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលទើបតែកាន់តំណែងបានមួយអណ្ណត្តិ រូបនេះ
បានជួយសម្រាល ការលំបាកយ៉ាងខ្លាំងក្លាប្រកបដោយ សមត្ថភាពលើផ្នែកទំនាក់ទំនងការបរទេស
ជូនលោក ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ប៉ុន្តែលោកស្រីមិនអាចបន្ត តំណែងនេះនៅអណ្ណត្តិ
ទីពីរ របស់លោកអូបាម៉ា បានឡើយ ព្រោះលោកស្ថានជម្ងឺលោកស្រី កាន់តែធ្ងន់ធ្ងរទៅហើយ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល