CamNews

កីឡាអន្តរជាតិ 

តើលោក Jose Mourinho គួរតែត្រូវបណ្ដេញចេញពី Chelsea មែនដែរឬទេ ?

ព័ត៌មានកីឡា៖ លោក Mark Hughes ប្រធានក្លឹប Stoke City បានជឿជាក់ថា ក្លឹប Chelsea គឺពិតជាឆ្កួត​សុទ្ធ ប្រសិនជាសម្រេចចិត្ដបណ្ដេញលោក Jose Mourinho ចេញព្រោះ តែការបរាជ័យ បន្ដិចបន្ដូចនេះ។​

ក្លឹប Chelsea ដែលកំពុងតែគ្រងតំណែងលេខរៀងទី ១៥ ក្នុងតារាង ក្រោយពីបរាជ័យដល់ទៅ ៥ប្រកួត ក្នុងព្រឹត្ដិការណ៍១០ ប្រកួត កន្លងមក ហើយស្របពេលរបាយការណ៍ផ្សេងៗទៀត បានអះអាងថា នៅ​សល់តែមួយ​ប្រកួត​ទៀត ដែលប៉ះជាមួយនឹង Liverpool ប្រសិនជាត្រូវបរាជ័យទៀត លោក Mourinho​ ក៏នឹងត្រូវ​បានបណ្ដេញចេញជាមិនខានឡើយ។

ប្រភពដដែលបានបន្ដទៀតថា កន្លងមក លោក Jose Mourinho បានប្រាប់គាត់ថា ខ្លួនគាត់គឺជាកំពូលអ្នក​គ្រប់គ្រងដ៏អស្ចារ្យប្រចាំនៅ Chelsea ដែលមិនធ្លាប់មានកន្លងមក ដូច្នេះ ហេតុអ្វីបានជាពួកគេត្រូវផ្លាស់ប្ដូរគាត់ចេញទៅវិញ។ បញ្ហាដែលបានកើតឡើងពេលនេះ គឺជាបទពិសោធន៍ និង ជាចំណេះដឹងដែលបាន បង្រៀនគាត់ ឲ្យចេះបន្ថែមសម្រាប់ដោះស្រាយក្នុងពេលខាងមុខ ក្នុងអាជីពជាអ្នកគ្រប់គ្រង​។ លោក​​​ Mark Hughes បានទទួចទៀតថា Jose Mourinho គឺជាតួអង្គមួយរូបយ៉ាងសំខាន់ ក្នុងទឹក​ដី Primier League និង ក្នុងវិស័យកីឡាបាល់ទាត់ពិភពលោកផងដែរ ។ មនុស្សជាច្រើនចង់ស្ដាប់ឮពាក្យសម្ដីរបស់​គាត់និយាយ​ ដោយត្រឹមត្រូវណាស់ថា កន្លងមកគាត់មានស្នាដៃច្រើនគួរជាទីកោតសរសើរ ។

កន្លងមក លោក​​​ Mark Hughes ធ្លាប់មានអារម្មណ៍ថា Chelsea គួរតែដេញលោក Jose Mourinho ចោល កាលពីដើមរដូវកាល ខណៈដែល​ក្រុមនេះមិនដែល​ស្ពាយបានជោគជ័យ ចូលក្រុមនោះ ទេ គឺតែងតែ​បរាជ័យរហូត ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ onefootball


Tags: Sport News Chelsea Jose Mourinho