CamNews

ព័ត៌មានអន្តរជាតិ 

ធ្លាក់​យន្តហោះ​នៅ​ប្រទេស​ឡាវ រកឃើញ​សាក​សព ៣០​នាក់ ហើយ

ផាកសេ៖ នាយកក្រុមហ៊ុនអាកាសចរណ៍ ស៊ីវិលរបស់ប្រទេស ឡាវ គឺលោក យ៉ាកៅ លូប៉ាង
កៅ បានប្រាប់ស៊ិនហួ កាលពីថ្ងៃសុក្រ ទី១៨ ខែតុលាថា សាកសពចំនួន ៣០នាក់ ត្រូវបានគេ
រកឃើញ ចាប់តំាងពីជើងហោះហើរ របស់អាកាសចរណ៍ឡាវ QV ៣០១ បានធ្លាក់នៅទន្លេមេ
គង្គ កាលពីពីរថ្ងៃមុន។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០១៣នេះថា សមា
ជិកគ្រួសាររបស់ជនរងគ្រោះ ដែលជាជនជាតិចិនមួយរូប បានមកដល់ប្រទេសឡាវហើយ ជា
មួយគ្នានោះពួកគេ ក៏នឹងបូជាសពនៅថ្ងៃសៅរ៍ផងដែរ។

បើតាមលោក លូប៉ាងកៅ បានឲ្យដឹងថា ប្រអប់ខ្មៅនៃយន្តសម្រាប់ផ្ទុកទិន្នន័យ មិនទាន់ត្រូវបាន
គេរកឃើញនៅឡើយទេ។

មន្រ្តីរបស់កងទ័ពថៃម្នាក់ បានប្រាប់ស៊ិនហួ អំពីកងជំនួយបន្ថែមថា យ៉ាងហោចណាស់មានទា
ហានថៃចំនួន ៤០នាក់ ក្នុងនោះមានក្រុមមុជទឹក ដែលមានសមាជិក ១០នាក់ បានមកដល់ប្រ
ទេសឡាវហើយ ដើម្បីជួយដល់ប្រតិបត្តិការរុករកនេះ។ ក្រុមមុជទឹកមានឧបករណ៍ ជួយសង្គ្រោះ
គ្រប់គ្រាន់ សម្រាប់ប្រតិបត្តិការសង្គ្រោះ។ ប៉ុន្តែអ្នកមុជទឹកស្ម័គ្រចិត្តម្នាក់ បាននិយាយថា ប្រតិបត្តិ
ការសង្គ្រោះនេះ មានគ្រោះថ្នាក់ខ្លំាង ដោយសារតែផ្នែកខាងក្រោម នៃទន្លេមេគង្គ មានមានឧប
សគ្គជាច្រើន ដែលបានរារំាងដល់ប្រតិបត្តិការសង្គ្រោះ ហើយម្យ៉ាងវិញទៀត ទឹកទន្លេមានជម្រៅ
ពី ៧ ទៅ ៨ម៉ែត្រឯណោះ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ