លោក Mike Card បើកអេស្កាវ៉ាទ័ កំទេចរថយន្ត Audi តម្លៃជាង ១៣.០០០ដុល្លាររបស់កូនស្រី
បន្ទាប់ពីបានឃើញនាងអង្គុយក្នុងរថយន្តជាមួយមិត្តប្រុស។
ទំព័រ thesun ឱ្យដឹងថា វីដេអូខ្លីដែលថតសកម្មភាពនេះ ត្រូវបានបងប្រុសរបស់នាង គឺ Kaylor
បង្ហោះនៅលើ Facebook កាលពីថ្ងៃទី ២៧សីហា បានទាក់ទាញអ្នកចូលមើលជាង ៧៥.០០០
នាក់។ មូលហេតុដែលនាំឱ្យមានហេតុការណ៍នេះកើតឡើង គឺដោយសារ លោក Mike ជាឪពុក
បានឃើញបុរសឈ្មោះ Brandon Anderson កំពុងតែនៅក្នុងរថយន្ដ Audi ជាមួយកូនស្រីរបស់
ខ្លួន ឈ្មោះ Ashlyn។
វីដេអូនេះបង្ហាញថា លោក Mike បានបើកអេស្កាវ៉ាទ័របស់ខ្លួន កិនកំទេចរថយន្ដពណ៌ក្រហមរបស់
កូនស្រី។
Kaylor ដែលជាបងប្រុសរបស់នាង Ashlyn ថ្លែងថា “បាទ! នេះគឺពុកចង់បង្ហាញអំពីការយល់ឃើញ
របស់ខ្លួន! ពុកមិនសប្បាយចិត្ត។ អ្វីដែលខ្ញុំចង់និយាយនោះគឺថា Brandon Anderson នឹងមិនបាន
ឭអង្គុយនៅក្នុងរថយន្ដនេះទៀតទេ”។
មតិខ្លះរបស់អ្នកដែលបានទស្សនាវីដេអូខ្លីនេះ យល់ថា ការបំផ្លាញរថយន្ត មិនមែនជាវិធីដាក់
ទណ្ឌកម្មដ៏សមស្របនោះទេ។
អ្នកទស្សនាម្នាក់ថ្លែងថា ៖ “ការធ្វើបែបនេះ ពិតជារឿងឆ្កួតមែន។ វាជារថយន្ដដ៏ស្អាតមួយ លើក
លែងតែអ្នក មានទ្រព្យមហាសាល”។
ប៉ុន្តែ អ្នកដែលបានស្គាល់គ្រួសារខាងលើ បែរជាគាំទ្រសកម្មភាពរបស់លោក Mike ជាឪពុកទៅ
វិញ។
មនុស្សម្នាក់សរសេរថា “ធ្វើបានល្អណាស់។ សូមនិយាយប្រាប់គាត់ជំនួសខ្ញុំផងថា ខ្ញុំពិតជាសប្បាយ
ចិត្ត ព្រោះគាត់បានបញ្ចេញចោលនូវភាពតានតឹងក្នុងចិត្ត”។
រថយន្ដ Audi ដំបូងឡើយជារបស់ Kaylor ប៉ុន្តែ ក្រោយមកវាត្រូវបានប្រគល់ឱ្យប្អូនស្រី Ashlyn។ នៅ
លើទំព័រ Facebook នាង Ashlyn ប្រាប់ថា ខ្លួននៅលីវ។
ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ thesun