CamNews

តារា 

សុខ ពិសី ចាយរាងនៅលើ ឆាកតន្រ្តី បាយ័ន

ភ្នំពេញៈ តារាចម្រៀងស្រីកំពូល ប្រចាំផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី នឹងជាតួឯកក្នុងរឿង "សង្សារខ្មោច" ដែលកំពុងតែចាក់បញ្ចាំង នៅរោងកុន លុច្ស និង ចេនឡា នៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យ អុំទូក អកអំបុក និង សំពះព្រះខែ សុខ ពិសី បានឡើងបង្ហាញវត្តមាន តាមកញ្ចក់ទូរទស្សន៍បាយ័ន ជាមួយដៃគូថោងថ្មីគឺ លោក នីកូ ដោយបានបង្អួតរាងយ៉ាងស្រឡូន ខុសប្លែកពីរាល់ដង។

វត្តមាន សុខ ពិសី ធ្វើឲ្យបងប្អូនទស្សនិកជនតាមខេត្ត ភ្ញាក់ផ្អើលជាខ្លាំង ជាមួយរូបសម្រស់ផ្ទាល់របស់នាង ព្រោះពួកគាត់ធ្លាប់ឃើញនាង តាមតែកញ្ចក់ទូរទស្សន៍ ដល់ពេលឃើញផ្ទាល់សម្រស់នាង ស្អាតអស្ចារ្យ ប្រៀបបានទេពអប្សរ ជាមួយសាច់សរខ្ចី ច្រមុះស្រួច ភ្នែកធំៗ រាងខ្ពស់ស្រឡះ ត្រកៀកសាយល្អ។ យុវជនម្នាក់បាននិយាយថា សុខ ពិសី ស្អាតអីស្អាតយ៉ាងនេះ..! ពិសេសស្អាតជាងក្នុងទូរទស្សន៍ទៀត ។

ចំនែកឯវត្តមាននាង ក្នុងថ្ងៃទី១នេះ នាងបានច្រៀងបទចម្រៀងទាំងបុរាណ និងសម័យ តែឈុតសម័យនាងសិចស៊ីអស់ស្ទះ.! តោះមើលសុខ ពិសី បង្អួតរាងនៅបាយ័ន ថ្ងៃទី១បន្តិចមើល៍៖




ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh