CamNews

ព័ត៌មានអន្តរជាតិ 

ចិនៈ សិស្សវិទ្យាល័យម្នាក់ ត្រូវកាត់ទោស ជាប់គុកមួយជីវិត ដោយសារសម្លាប់ ក្មេងអាយុ ៩ឆ្នំា

តៃយួន៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ ២០១៣
នេះថា សិស្ស វិទ្យាល័យមួយរូបនៅខេត្ត ហ្សានស៊ី ភាគខាងជើង ប្រទេសចិនត្រូវបាន តុលាការ
កាត់ទោស ដាក់ពន្ធនាគារ អស់មួយ ជីវិត បន្ទាប់ពីគេបានសម្លាប់ក្មេងស្រីអាយុ ៩ឆ្នាំ ម្នាក់។ នេះ
បើតាមការអះអាង ពីមន្ត្រីតុលាការខេត្ត។

ចំពោះការកាត់ទោសនោះដែរ មិនត្រូវបានធ្វើឡើងជា សាធារណៈនោះទេ ព្រោះជនជាប់ចោទ
ជាអនិតិជន ដែលត្រូវ បានការពារដោយច្បាប់។ យោងតាមសេចក្តីថ្លែងការណ៍ របស់តុលាការ
បានឲ្យដឹងថា ជនបង្កមានឈ្មោះថា លីយូ បានធ្វើការចាប់ជម្រិត ជនរងគ្រោះកាលពីខែធ្នូ ឆ្នាំ
២០១២ ហើយបានរំលោភ ធ្វើបាបជនរងគ្រោះនោះ រហូតដល់ ស្លាប់។ បន្ទាប់មកជនបង្ក ខាង
លើនេះ បានសារភាពកំហុសខ្លួនឯង ប្រាប់ប៉ូលិសនៅរយៈពេល ១០ថ្ងៃ បន្ទាប់ពីកើត ហេតុ។

បើតាមការសម្រេច របស់តុលាការខេត្ត ហ្សានស៊ី នោះបានបញ្ជាក់យ៉ាងច្បាស់លាស់ថា ទង្វើ ដែល
សិស្សវិទ្យាល័យ ខាងលើបានបង្កឡើង គឺជាបទឧក្រិដ្ឋដែលគួរឲ្យ ស្អប់ខ្ពើមបំផុត ដោយ ហេតុនេះ
ហើយ ទើបគ្មានការបន្ធូរបន្ថយ ទោសណាមួយ ត្រូវបានធ្វើឡើងនោះទេ ទោះបីជន នេះមិនទាន់
គ្រប់អាយុ ១៨ឆ្នាំ ក៏ដោយ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ