ព័ត៌មានកីឡា៖ លោក Arsene Wenger ប្រធានក្រុម Arsenal និយាយថា ក្លឹប Arsenal នៅតែបន្ដសកម្មភាពទីផ្សារប្ដូកីឡាករដដែល ស្របពេលបរិមាណនៃការប្ដូរ របស់កីឡាករ នៅតែត្រូវបានរំពឹងទុកថា នឹងត្រូវកើតមានមុនថ្ងៃផុតកំណត់ចូលមកដល់។
ក្លឹបមួយចំនួនស្ថិតក្នុង ប្រទេសអង់គ្លេស និង ស្កុតលែន ត្រូវតែបញ្ចប់ជាកំហិតរាល់កិច្ចព្រមព្រាងទាំងឡាយដែលនៅសល់ ត្រឹមម៉ោង ២៣: ០០ យប់ថ្ងៃអាទិត្យ ហើយចំណែក ប្រធាន Arsenal គឺជាបុគ្គលមួយរូប ត្រូវទទួលរងការដាក់សម្ពាធជាងគេចំពោះកម្មវិធីមួយនេះ។ ប៉ុន្ដែស្របពេលមួយរយៈនេះ Arsenal ជួបការវាយប្រហារជាខ្លាំងគឺក្រុម Leicester អ្នកគាំទ្រក្រុមជាច្រើនស្រែកហ៊ោ ដើម្បីឲ្យក្រុមចុះហត្ថលេខាព្រម ទទួលយកកីឡាករថ្មីទៀតមកជំនួសកីឡាករ Olivier Giroud ដែលកំពុងតែទទួលរងរបួសជើងយ៉ាងធ្ងន់ធ្ងរ។ ថ្លែងពីអារម្មណ៍ពិតរបស់ Wenger និយាយថា ក្លឹបគឺត្រូវតែសកម្មបំផុត ហើយព្យាយាមស្វែងរកដំណោះស្រាយល្អ សម្រាប់ទឹកចិត្ដមួយនេះ តែលទ្ធិផលមិន មានអ្នកណាម្នាក់ អាចទស្សទាយដឹងទេថាមានរឿងអ្វីកើតឡើងក្នុងថ្ងៃស្អែក។
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី