តាមរយះរូបរាងដែលពេញលក្ខណៈជាបុរស និងមុខមាត់ ដ៏ស្រស់សង្ហា ពេញដោយមន្តស្នេហ៍
តារាៗប្រុស នៅប្រទេសថៃ មួយចំនួនខាងក្រោមនេះ ពិតជាបានធ្វើឲ្យនារីៗជាច្រើននាក់ ធ្លាក់
ក្នុងអន្លង់ស្នេហ៍ របស់ពួកគេ មិនតិចឡើយ។
តើពួកគេមានឈ្មោះអ្វីខ្លះ? មានមុខមាត់ រូបរាងយ៉ាងណាទៅ ទើបក្លាយជាតារាក្នុងសុបិនរបស់
នារីៗជាច្រើននាក់នោះ? ទស្សនាដូចតទៅ៖
Mario Maurer
Mario Maurer កើតនៅឆ្នាំ ១៩៨៨, គឺជាតារាភាពយន្ត តារាបង្ហាញម៉ូត និងជាតារាចម្រៀង
ដ៏ល្បីមួយរូប នៅប្រទេសថៃ។ បុរសសង្ហាម្នាក់នេះ គឺជាកូនកាត់បីសាសន៍ អាឡឺម៉ង់ ចិន
និងថៃ។
Nadech Kugimiya
Nadech កើតនៅឆ្នាំ ១៩៩១, គឺជាតារាភាពយន្ត និងតារាម៉ូដែល កំពុងតែល្បីនៅប្រទេសថៃ។
បុរសសង្ហាម្នាក់នេះ ជាកូនកាត់ពីរសាសន៍ ថៃ និងអូទ្រីស។
Boy Pakorn Chatborirak
Boy Pakorn Chatborirak កើតនៅឆ្នាំ ១៩៨៤ មានកំពស់ ១ ម៉ែត ៨០, ជាតារាភាពយន្តល្បីមួយ
រូបនៅប្រទេសថៃ។
Dome Pakorn Lam
Dome Pakorn Lam កើតនៅឆ្នាំ ១៩៧៩ ជាកូនកាត់បីសាសន៍ ថៃ ចិន អាឡឺម៉ង់។ Dome គឺជា
តារាភាពយន្ត និងជាសមាជិកក្រុម Nologo ផងដែរ។
Aum Atichart Chumnanont
Aum Atichart Chumnanont ជាតារាភាពយន្ត កូនកាត់ពីរសាសន៍ ថៃ និងអង់គ្លេស។
Ken Theeradeth Wongpuapan
Ken Theeradeth Wongpuapan ជាតារាភាពយន្ត កើតនៅឆ្នាំ ១៩៧៧។
Porche Saran Sirilak
Porche Saran Sirilak ជាតារាភាពយន្ត កើតនៅឆ្នាំ ១៩៩១ ។
Mark Prin Suparat
Mark Prin Suparat ជាតារាភាពយន្តវ័យក្មេង ល្បីល្បាញមួយរូបនៅប្រទេសថៃ៕
ដោយ៖ សិលា
ប្រភព៖ K14