CamNews

តារា 

ឧកញ៉ា និងជំទាវ​ល្បី​ៗ​ ៣នាក់ ក្លាយ​ជា​អ្នក​កំដរ​កូន​កម្លោះ គិត ម៉េង និង ស្រីតូច ចំណាន

ភ្នំពេញ៖ ខណៈពិធីមង្គលការ ដ៏មហាឱឡារិក របស់មហាសេដ្ឋីស្រុកខ្មែរ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ មានភ័ព្វ វាសនាខ្ពស់ ស្រីតូច ចំណាន កាន់តែខិតជិតចូលមកដល់ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ នេះ ប្រភពពីមន្រ្តីស្និទ្ធនឹង ឧកញ៉ាសម្បូរទ្រព្យមួយចំនួន បានបង្ហើបឲ្យដឹងថា អ្នកឧកញ៉ា គិត ម៉េង បានត្រៀមរកអ្នកកំដរ ដែលមានឋានៈជា ឧកញ៉ាដូចគ្នា ចំនួន៣រូប រួចរាល់ហើយ ដោយឧកញ៉ាទាំងនោះ ត្រូវបានគេទម្លាយឈ្មោះឲ្យដឹងក្នុងលក្ខណៈចុងមាត់ ចុងកបំផុត។

ប្រភពព័ត៌មានខាងលើបានព្រលយល្ហៀងៗមកថាឧកញ៉ាជាអ្នកកំដរកូនកំលោះទាំង៣នាក់នោះរួមមាន លោក ឧកញ៉ា ប៉េង ហួត ជាម្ចាស់បុរី ប៉េង ហួត លោកឧកញ៉ា ប៊ុន ហៃ ជាអគ្គនាយកក្រុមហ៊ុនបុរីភ្នំពេញថ្មី និងឧកញ៉ា ម្នាក់ទៀត ឈ្មោះ ហុង ជាម្ចាស់ហាងពេជ្រដ៏ធំមួយនៅក្នុងទីក្រុងភ្នំពេញ។ ជាមួយគ្នានេះ ភរិយារបស់លោក ឧកញ៉ា ទាំង៣នេះ ក៏នឹងក្លាយជាអ្នកកំដរខាងកូនក្រមុំផងដែរ ។

សូមបញ្ជាក់ថា ពិធីមង្គលការលំដាប់ មហាសេដ្ឋីគឺអ្នកឧកញ៉ា គិត ម៉េង និងអ្នកនាង ស្រីតូច ចំណាន ដែលពិធីមង្គល ការនេះ នឹងប្រារព្ធទៅនៅថ្ងៃទី២០ ខែមីនាខាងមុខនេះ ដោយលោកឧកញ៉ា រៀបចំពិធីជប់លៀង ពេលល្ងាច នៅមជ្ឈ មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចំនួន៥អាគារជាប់គ្នា (L,k,J,I,H) ហើយមង្គលការនេះ មានវត្តមានភ្ញៀវ កិត្តិយស អ្នកមុខអ្នកការរាប់ពាន់នាក់ អញ្ជើញចូលរួមអបអរសាទរ ថ្ងៃមង្គលការជូនពរជ័យ ដល់គូស្វាមី ភរិយាមួយគូ នេះក្នុងនោះក៏មានថ្នាក់ដឹកនាំកំពូលៗ របស់រាជរដ្ឋាភិបាល អញ្ជើញជាកិត្តិយសចូលរួម ដ៏ខ្ពង់ខ្ពស់ផងដែរ ៕




ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh