កូនក្រមុំមិនកាន់ផ្កា នំខេកតុបតែងដោយផ្កាចំនួន ២.០០០ទង ប៉ុន្តែហូបមិនបាន គឺជាប្រការចម្លែក
ក្នុងពិធីរៀបការបស់មហាសេដ្ឋី Donald Trump និងកំពូលតារាបង្ហាញម៉ូដ Melania កាលពីឆ្នាំ
២០០៥។
យោងតាម Hollywood Reporter ពិធីរៀបការរបស់លោក Donald Trump និងកំពូលតារាបង្ហាញ
ម៉ូដ Melania Knauss ត្រូវបានរៀបចំធ្វើឡើងកាលពីថ្ងៃទី ២២មករា ឆ្នាំ ២០០៥ នៅឯវិហារ
Bethesda by the Sea ក្នុងតំបន់ Palm Beach រដ្ឋ Florida អាមរិក។
Trump និងភរិយាដើរចាប់ដៃភ្ញៀវកត្តិយស ត្រៀមចាកចេញពីវិហារ ទៅកាន់កន្លែងជប់លៀង
អាពាហ៍ពិពាហ៍នៅ Mar-a-Lago ដែលជាក្លិបឯកជនមួយរបស់លោក Trump នៅ Palm Beach។
Melania លើកដៃលាក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីបានធ្វើពិធីរៀបការ។
ក្លិប Mar-a-Lago របស់លោក Trump។
មុននោះ លោក Trump បានចំណាយប្រាក់ ៣៥លានដុល្លារអារមិក ដើម្បីជួសជុសកែលំអសាល
ទទួលភ្ញៀវ ទៅតាមលំនាំរាជវាំង Versailles។ ដោយឡែកមាសដែលត្រូវបានគេយកមកប្រើប្រាស់
ក្នុងសាលនេះ ឡើងដល់ ៧លានដុល្លារ។ ក្នុងសាលជប់លៀង ត្រូវបានគេតុបតែងដោយផ្កា និង
ទៀន។
តារារបស់ពិធីជប់លៀងអាពាហ៍ពិពាហ៍នេះ នោះគឺនំខេក ៧ជាន់ ដែលមានអង្កត់ផ្ចិត ១,៨ម៉ែត្រ
ទម្ងន់ ៩០គីឡូក្រាម។
ចិញ្ចៀនអាពាហ៍ពិពាហ៍ ពេជ្រ១២ការ៉ាត ត្រូវាបានធ្វើឡើងដោយក្រុមហ៊ុន Graff តម្លៃ ១,៥លាន
ដុល្លារ។
រ៉ូបអាពាហ៍ពិពាហ៍ត្រូវបានកាត់ដោយក្រុមហ៊ុន Dior តម្លៃ ១០០.០០០ដុល្លារ។ កន្ទុយរ៉ូបនេះមាន
ប្រវែង ៤ម៉ែត្រ។ រ៉ូបដែលជាប្រភេទគ្មានដៃនេះ ត្រូវបានប្រើប្រាស់ក្រណាត់៩០ម៉ែត្រការ៉េហើយ
អ្នករចនាត្រូវចំណាយពេល ៥៥០ម៉ោងដើម្បីធ្វើវា។
នៅក្នុងពិធីរៀបការលើកទីបី លោក Trump បានអញ្ជើញភ្ញៀវចំនួនប្រហែល ៣៥០នាក់។ ភ្ញៀវ
សំខាន់ៗរូបមានទាំងលោក Clinton និងភរិយា មហាសេដ្ឋី Russell Simmons និងកំពូលតារា
បង្ហាញម៉ូដ Heidi Klum ។ល។ ភ្ញៀវទាំងអស់ត្រូវបានគេហាមមិនឱ្យប្រើទូរស័ព្ទ ក៏ដូចជាឧបករណ៍
ដែលអាចថតរូប និងថតសម្លេង នៅពេលមកចូលរួមពិធីជប់លៀងអាពាហ៍ពិពាហ៍។
ដោយមិនរាប់បញ្ចូលទាំងការជួសជុលសាលសម្រាប់ពិធីជប់លៀង និងទិញចិញ្ចៀន “ប្រាក់
ចំណាយសម្រាប់ការរៀបការនេះ មានចំនួនប្រហែល ១លានដុល្លារ វាជាការចំណាយដ៏តូចមួយ
បើធៀបនឹងទ្រព្យរាប់ពាន់លានដុល្លាររបស់លោក Trump” ។
ប្រែសម្រួល ៖ តារា
ប្រភព ៖ VNEXPRESS