CamNews

ព័ត៌មានជាតិ 

ទិវា«សត្វដំរីពិភពលោក» ត្រូវបានគេធ្វើជាលើកដំបូងនៅខេត្តមណ្ឌលគិរី បំផុសស្មារតីប្រជាពលរដ្ឋឲ្យស្រលាញ់ដំរី

(មណ្ឌលគិរី)៖ អាជ្ញាធរខេត្តមណ្ឌលគិរី និងអង្គការជាដៃគូចំនួន៤ បានរួមគ្នាប្រារព្ធទិវា «សត្វដំរីពិភពលោក ១២ សីហា» ជាលើក  ដំបូងនៅកម្ពុជា ក្នុងបំណងបំផុសឲ្យប្រជាពលរដ្ឋស្រឡាញ់សត្វដំរី និង ចូលរួមការពារធនធានធម្មជាតិ។ ការប្រារព្ធពិធីអបអរសា  ទរនេះ បានធ្វើឡើងនារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នៅរង្វង់មូលគោព្រៃ ក្នុងក្រុងសែនមនោរម្យ។

តំណាងអង្គការសត្វដំរីខេត្តមណ្ឌលគិរីបានឲ្យដឹងថា ការប្រារព្ធទិវា «សត្វដំរីពិភពលោក» បានធ្វើឡើងក្នុងគោលបណងបង្កើនការ យល់ដឹងដល់ប្រជាជនក្នុងតំបន់អំពីសារៈសំខាន់របស់សត្វដំរី និងសត្វព្រៃដទៃទៀត ក្នុងប្រពន្ធអេកូឡូស៊ី។ ព្រមទាំងបង្ហាញប្រជា  ពលរដ្ឋពីកត្តាគំរាមកំហែងផ្សេងៗ ដើម្បីលើកកំពស់ការអភិរក្សសត្វដំរី ព្រៃឈើ។

តំណាងអង្គការសត្វដំរីខេត្តមណ្ឌលគិរី បានអះអាងថា ទិវា «សត្វដំរីពិភពលោក ១២ សីហា» នេះ ត្រូវបានធ្វើឡើងជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា។

របាយការណ៍របស់អង្គការសត្វដំរី បានឲ្យដឹងថា ក្នុងខេត្តមណ្ឌលគិរី មានសត្វដំរីព្រៃចំនួន ២៦៩ក្បាល ក្នុងនោះព្រៃការពាមណ្ឌ លគិរី នឹងដែនជំរកសត្វព្រៃភ្នំព្រេច មានចំនួន ១៥៣ក្បាល និងតំបន់អភិរក្សជីវៈចម្រុះសីមា WCS មានចំនួន១១៦ក្បាលរក ឃើញនៅឆ្នាំ២០០៦ និងឆ្នាំ២០០៩។

លោក មូល ផាត ប្រធានកម្មវិធីតំបន់ទេសភាពខ្ពង់រាបភាគខាងកើត នៃប្រទេសកម្ពុជារបស់អង្គការ WWF កម្ពុជា បានអំពាវនាវ ដល់អាជ្ញាធ័រពាក់ពន្ធជួយគាំទ្រ ទប់ស្កាត់ការជួញដូសត្វព្រៃ និងការកាប់ទន្រ្ទានព្រៃឈើ ដែលជាជំរកសត្វព្រៃ និង ជីវៈចម្រុះ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Cambodia Social News Mondulkiri