CamNews

កីឡាអន្តរជាតិ 

អបអរសាទរ Cristiano​ ​​​Ronaldo​ ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ ២០១៤ នៅទីក្រុង ឌូបៃ (មានវីដេអូ)

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិ ព័រទុយហ្គាល់​​ កន្លងមកតែងតែស្ថិតក្នុងក្រអៅបេះដូងអ្នកនិយម​​គាំទ្រវិស័យបាល់ទាត់ ហើយខណៈពេលនេះក៏បានមានឱកាសបង្ហាញមុខ លើវេទិការលំដាប់ថ្នាក់​ធំបំផុតនៅទីក្រុង​ឌូបៃ ( Dubai )​ នៃសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម ក្នុងកម្មវិធីចែកពានរង្វាន់កីឡាករបាល់ទាត់​ដ៏ឆ្នើមប្រចាំឆ្នាំ ២០១៤ ។ 

កម្មវិធីប្រគល់រង្វាន់កីឡាករឆ្នើមពិភពលោកប្រចាំឆ្នាំ ២០១៤ ដែលប្រារព្ធឡើងកាលពីថ្ងៃច័ន្ទ ទី២៩ ខែធ្នូ ឆ្នាំ ២០១៤ នេះ ត្រូវជាប់ឈ្មោះទៅលើកីឡាករ ​Cristiano​ ​​​Ronaldo​ ជាខ្សែ​ប្រយុទ្ធដែលមានថ្វីជើងខ្លាំងជាងគេក្នុងក្រុម Real Madrid និង La Liga League ដែលប្រវត្ដិនៃការលេងកន្លងមករបស់គាត់​ ត្រឹមតែ ១៧៨​​ ប្រកួត គាត់អាចរកពិន្ទុបានដល់ទៅ ២០០ គ្រាប់ មិនអាចមានកីឡាករ​ដទៃធ្វើដូចបាន។ ស្ថិតក្នុងកម្មវិធីដ៏ប្រសើរថ្លៃថ្លាបំផុតរបស់កីឡាករ ​Ronaldo ធ្វើឲ្យកីឡាករដ៏ទៃនៃចង្កោមអាជីពតែមួយមានការ កោតសរសើរក្រៃលែង ពីទេពកោសល្យ​មួយនេះ ។ 

ហេតុការណ៍ដែលនាំគាត់ឲ្យមានថ្ងៃល្អបែបនេះ គឺបណ្ដាលមកមិត្ដរួមក្រុម និង គ្រូបង្វឹកដែលតែងតែផ្ដល់​ឲ្យគាត់នូវបទពិសោធន៍ល្អៗ សម្រាប់អាជីពមួយនេះ ។ ដូច្នោះអ្វីដែលគាត់ចង់មានន័យទៅដល់ គឺ គាត់សូមអគុណចំពោះពួកគាត់ជាខ្លាំង សម្រាប់ការជួយជ្រោមជ្រែងកន្លងមក។  ហើយអ្វីដែលគាត់​សង្ឃឹមបន្ដ គឺគាត់ចង់ក្លាយជាម្ចាស់ពានរង្វាន់ Ballon d'Or ម្ដងទៀតនៅរដូវកាលថ្មី ខែមករាក្រោយ។​ 


ដោយ៖ អឿ​ អ៊ុយ

ប្រភព៖ goal


Tags: Sport News Real Madrid Ronaldo