CamNews

ព័ត៌មានអន្តរជាតិ 

ទឹកជំនន់នៅភាគខាងត្បូងប្រទេសចិន សម្លាប់មនុស្ស ១៥ នាក់ និងរាប់ពាន់នាក់ ត្រូវជម្លៀសចេញ

ទីក្រុងប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា ទឹកជំនន់នៅក្នុងប្រទេសចិនភាគខាងត្បូង បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥ នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ហើយបានបង្ខំឱ្យមានការជម្លៀសមនុស្សរាប់ពាន់នាក់ផ្សេងទៀត។


ទីភ្នាក់ងារព័ត៌មានស៊ីនហួ បាននិយាយកាលពីថ្ងៃអាទិត្យថា នៅក្នុងតំបន់ក្វាងស៊ី មនុស្ស ៧ នាក់ បានស្លាប់ និងបីនាក់ផ្សេងទៀត បានបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំង ដោយមនុស្សជាង ២៣,០០០នាក់ត្រូវបានគេជម្លៀស ទៅកាន់តំបន់ ដែលមានសុវត្ថិភាព។



ទីភ្នាក់ងារនេះ បាននិយាយថា នៅក្នុងខេត្តហ៊ូណាន មនុស្សជាង ៣០០,០០០ នាក់ ត្រូវបានជម្លៀសចេញ ហើយមនុស្ស ៨ នាក់បានស្លាប់បាត់បង់ជីវិត។ យោងតាមរដ្ឋបាលឧតុនិយមចិនបានឱ្យដឹងថា តាមការព្យាករណ៍ នឹងមានភ្លៀងធ្លាក់ច្រើនថែមទៀត នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ទឹកជំនន់ បានសម្លាប់មនុស្សរាប់សិបនាក់ជារៀងរាល់ឆ្នាំ នៅប្រទេសចិន ក្នុងរដូវវស្សា៕




ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ REUTERS 


Tags: International news