CamNews

ព័ត៌មានអន្តរជាតិ 

ទាហានអាមេរិក រត់ចោលអាវុធ នៅអាបហ្គានីស្ថាន ពេលត្រូវ ISIS វាយប្រហារ

មន្ទីរបញ្ចកោណបានទទួលស្គាល់ថា កងកម្លាំងពិសេសអាមេរិក ដែលសហការណ៍ជាមួយកងទ័ព
អាបហ្គានីស្ថាន នៅក្នុងខែត្រ Nangahar បានរត់ចោលអាវុធមួយចំនួន នៅពេលត្រូវក្រុមភេរវកម្ម
ISIS វាយប្រហារ។


អាវុធ​របស់អាំមេរិក ដែលបានធ្លាក់ទៅលើដៃ​ក្រុម​រដ្ឋអ៊ីស្លាម

ក្រុមរដ្ឋអ៊ីស្លាម (ISIS) កាលពីប៉ុន្មានថ្ងៃមុន បានបង្ហោះរូបថតជាច្រើនសន្លឹក ដែលបង្ហាញអំពីអាវុធ
មួយចំនួនដូចជាគ្រាប់កាំភ្លើង គ្រាប់បែក រួមនឹងទង់ជាតិអាមេរិក និងកាតទាហានអាមេរិក ដែលពួក
គេប្រមូលបាន បន្ទាប់ពីមានការប្រយុទ្ធគ្នា។ Reuters ដកស្រង់សំដីរបស់ Charles Cleveland អ្នក
នាំពាក្យរបស់កងទ័ពអាមេរិក ថ្លែងថា ការបាត់បង់អាវុធខាងលើនេះ គឺកើតឡើងនៅពេលប្រយុទ្ធគ្នា
នៅក្នុងខែត្រ Nangahar ប្រទេសអាបហ្គានីស្ថាន កាលពីខែកក្កដា។

មន្ទីរបញ្ចកោណ ឱ្យដឹងថា បណ្ដាទាហានអាមេរិកដែលកំពុងធ្វើសកម្មភាពនៅក្នុងទីតាំងប្រមូលផ្ដុំនៃ
អ្នករងរបួស (CCP) ក៏ស្រាប់តែត្រូវសត្រូវវាយប្រហារ។

ដូច្នេះ CCP ក៏ត្រូវបានរើទៅកន្លែងដែលមានសុវត្ថិភាព។ ក្នុងការបម្លាស់ទី ឧបករណ៍ និងអាវុធមួយ
ចំនួន ត្រូវបានបោះបង់ នេះបើតាម AFP ដែលបានដកស្រង់សំដី Adam Strump ជាអ្នកនាំពាក្យ
មន្ទីរបញ្ចកោណ។

មន្ត្រីមន្ទីរបញ្ចកោណបានសង្កត់ធ្ងន់ថា ទីតាំងរបស់អាមេរិក មិនបានធ្លាក់ទៅក្នុងដៃសត្រូវ ក្នុងហេតុ
ការណ៍នេះនោះទេ។

កងទ័ពអាបហ្គានីស្ថាន បានពង្រឹង និងបង្កើនការវាយប្រហារទៅលើក្រុមរដ្ឋអ៊ីស្លាម នៅក្នុងខែត្រ
Nangahar បន្ទាប់ពីក្រុម ISIS បានចេញមុខទទួលខុសត្រូវលើការវាយប្រហារដោយគ្រាប់បែក កាល
ពីខែមុន នៅ Kabul ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ ៨០នាក់ និង ២៣១នាក់រងរបួស។

មន្ទីរបញ្ចកោណក៏បានទទួលស្គាល់ថា ទាហានអាមេរិកចំនួន ៥រូប បានរងរបួសក្នុងពេលគាំទ្រដល់
កម្លាំងអាបហ្គានីស្ថាន។ Adam Strump ថ្លែងថា “ដើម្បីការពារឯកជនភាពរបស់អ្នកដែលពាក់ព័ន្ធ
យើងខ្ញុំនឹងមិនបញ្ចេញមតិលំអិតអំពីករណីរងរបួស។ យើងខ្ញុំក៏នឹងមិននិយាយអំពីអាវុធនៅក្នុងរូប
ថតនោះដែរ”។


ប្រែសម្រួល ៖ បុត្រា


Tags: រដ្ឋអ៊ីស្លាម ISIS អាវុធ អាមេរិក អាបហ្គានីស្ថាន