តារាថៃ ៖ តារាសម្តែងដ៍គួរឲ្យស្រលាញ់ប្រចាំប្រទេសថៃ នាង Kimberly និងមិត្តប្រុសគឺលោក Mark Prin បានរួមដំណើរជាមួយគ្នាទៅលេងប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ ។
ដោយយោងតាមគណនី Instagram របស់ នាង Kimberly និង Mark បានឲ្យដឹងថា គូស្នេហ៍ដ៍ផ្អែមល្អែមនេះ បានស្រាយនូវរាល់មន្ទិលសង្ស័យរបស់ក្រុមអ្នកគាំទ្រ និងអ្នកនិយមលេងអិនធឺណិតជាច្រើន ដើម្បីកុំឲ្យមានការយល់ច្រលំតទៅទៀត ដោយបង្ហោះរូបជាមួយគ្នា និងបង្ហាញពីភាពផ្អែមល្អែម ដូចកាលពីមុនតាមដែលអាចធ្វើទៅបាន ហើយក៍សង្ឃឹមថា មើលរូបថត ៣ សន្លឹកថ្មីៗនេះរបស់ Kimberly និង Mark Prin រួចហើយសង្ឃឹមថា Fan នឹងលែងមានការសង្ស័យទៀតថា អ្នកទាំង ២ បានបែកគ្នា ព្រោះវាគ្រាន់តែជាគិតប៉ុណ្ណោះ ។
គួរបញ្ជាក់ឲ្យដឹងថា នាង Kimberly និង Mark Prin ធ្លាប់បាន Fan មានការសង្ស័យថា អ្នកទាំង ២ បានបែកគ្នាក្រោយពីដឹកដៃគ្នាទៅលេងនៅក្រៅប្រទេស តែបែរជាមិនបានបង្ហាះរូបជាមួយគ្នាទាល់តែសោះ ប៉ុន្តែពេលនេះគូស្នេហ៍មួយគូនេះ ក៍ជម្រះនូវមន្ទិលសង្ស័យរបស់ក្រុមអ្នកគាំទ្រ បានច្បាស់រួមទៅហើយដែរ ។
តោះទៅទស្សនារូបភាព Sweet Sweet របស់គូស្នេហ៍ដ៍គួរឲ្យស្រលាញ់មួយគូនេះជាមួយ Camnews ទាំងអស់គ្នា ៕
ដោយ ៖ គន្ធា