ភ្នំពេញ៖ ខណៈទីផ្សារសម្តែង ហាក់កាន់តែមានភាព ប្រកួតប្រជែង ម្នាក់ៗដណ្តើមចង់បានកេរ្តិ៍ឈ្មោះល្បីល្បាញ ឈលើលំដាប់តារាកំពូល ពីសំណាក់តារាស្រីវ័យក្មេងៗស្រកក្រោយ លើវិធីសិល្បៈ នាអំឡុងរយៈពេលជិតពីរឆ្នាំមកនេះ បានធ្វើឲ្យតារា សម្តែងមេម៉ាយរូបស្រស់ អ្នកនាង កែវ ពេជ្រពិសី ថ្មីៗនេះឮថា នាងក៏កំពុងតែព្រួយបារម្ភខ្លាំង ភ័យខ្លាច បាត់បង់ឱកាស នៅលើទីផ្សារសម្តែង ដោយសារសព្វថ្ងៃ មានគួរប្រជែងជាច្រើន ជាពិសេសក្នុងតំណែងតួឯក ។
អ្នកមេម៉ាយចាយរាង កែវ ពេជ្រពិសី កន្លងមកនេះ ត្រូវបានមហាជនទទួលស្គាល់ ស្ទើរគ្រប់គ្នាថា នាងជាតារាសម្ដែងខ្មែរមួយដួង ដែលមានភាពលេចធ្លោ នៅលើវិស័យសិល្បៈ តាមរយៈនៃទេពកោសល្យ និងសមត្ថភាព នៃកាសម្តែងពិសេសធ្វើជាតួស្លូត សម្រក់ទឹកភ្នែក។ ប៉ុន្តែដោយសារ គេសង្កេតឃើញថា មួយរយៈពេលចុងក្រោយនេះ ហាក់កំពុងមានការប្រកួតប្រជែង រវាងតារាសម្តែងស្រីរួមជំនាន់ ក៏ដូចជាតារាស្រីស្រកក្រោយៗឯទៀតនោះ ទើបពេលនេះ ធ្វើឲ្យ កែវ ពេជ្រពិសី មានការព្រួយបារម្ភ ខ្លាំងខ្លាចបាក់ស្រុត ចុះសំឡេងគាំទ្រ និងប្រជាប្រិយភាព នាពេលដ៏ ខ្លីខាងមុខនេះ។
ប្រភពពីរង្វង់អ្នកសិល្បៈ កៀកក្បែរ បានបង្ហើបថា ដ្បិតតែពេលបច្ចុប្បន្ននេះ អ្នកនាង កែវ ពេជ្រពិសី នៅតែបន្តរក្សាបានសម្លេងគាំទ្រ និងប្រជាប្រិយភាពខ្លាំង ក៏ពិតមែន តែមិនប្រាកដច្បាស់ថា នាងសប្បាយចិត្តនោះឡើយ ព្រោះការប្រជែងដណ្តើម យកចំណែកទីផ្សារ កំពុងតែកើតមានឡើង ពេញបន្ទុកក្នុងវិស័យសិល្បៈ ខ្មែរ។
នៅរសៀល ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥នេះគេហទំព័រ LookingTODAY មិនទានអាចស្វែងការការស្រាយបំភ្លឺពីសំណាក់អ្នកមេម៉ាយក្តៅស្រួច កែវ ពេជ្រពិសី បាននៅឡើយទេ។ LookingTODAY សង្ឃឹមថា អ្នកនាង កែវ ពេជ្រពិសី មិនបន្តនៅសម្ងំ លាក់ខ្លួនពួនអាត្មា គេចវេចពីការចេញមុខបកស្រាយ ព័ត៌មានប្រាប់ពីការពិត ឲ្យមហាជនបានដឹងនោះទេ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល