ក្រសួងការបរទេសជប៉ុន កោះហៅឯកអគ្គរដ្ឋទូតចិន ដើម្បីប្រឆាំងទៅនឹងនាវាល្បាតសមុទ្រ និង
កប៉ាល់នេសាទរបស់ប្រទេសនេះ ដែលមានសកម្មភាពត្រូវបានគេចាត់ទុកថា រំលោភដែនទឹករបស់
ប្រទេសជប៉ុន។
អនុរដ្ឋមន្ដ្រីក្រសួងការបរទេសជប៉ុន Shinsuke Sugiyama កាលពីម្សិលមិញ បានកោះហៅអគ្គ
រដ្ឋទូតចិនប្រចាំនៅក្រុងតូខ្យូ លោក Cheng Yonghua មកសួរនាំ នេះបើការសេចក្ដីប្រកាសរបស់
ក្រសួងការបរទេសជប៉ុននៅលើគេហទំព័ររបស់ក្រសួង។ លោក Sugiyama បាន “ប្រឆាំងយ៉ាងខ្លាំង
ក្លា” ជាមួយនឹងលោក Cheng Yonghua អំពីនាវាល្បាតសមុទ្រ និងកប៉ាល់នេសាទចិន ដោយ
ថ្លែងថា សកម្មភាពខាងលើគឺជាការរំលោកភបំពានលើដែនសមុទ្រជប៉ុន។
ឆ្មាំសមុទ្រជប៉ុនបានប្រកាសថា នាវាល្បាតសមុទ្ររបស់ចិន បានចូលទៅក្នុងដែនសមុទ្រក្បែរកោះ
សេនកាគួ (Senkaku) ពេញមួយរសៀល ទើបចាកចេញ។ នាវាមួយបានចូលក្នុងតំបន់សមុទ្រជប៉ុន
ចំនួនពីរលើក ខណៈកប៉ាល់នេសាទមួយគ្រឿងរបស់ចិន ក៏បាន “រំលោភបំពាន” លើដែនទឹក
ជប៉ុន។ ក្រុមឆ្មាំសមុទ្រជប៉ុន បានព្រមាន និងស្នើឱ្យនាវាល្បាត និងកប៉ាល់នេសាទចិន ចាកចេញ
ពីតំបន់ខាងលើ។
នេះគឺជាលើកដំបូងហើយដែលនាវាល្បាត និងកប៉ាល់នេសាទចិន រួមគ្នា ចូលទៅកាន់តំបន់សមុទ្រ
ដែលជប៉ុនអះអាងថា ជារបស់ខ្លួន។ សកម្មភាពរបស់ចិននេះ ត្រូវគេជឿថា គឺដើម្បីបង្កើនសិទ្ធិគ្រប់
គ្រងទៅលើតំបន់ សេនកាគួ នេះបើតាមការឱ្យពីមន្ដ្រីក្រសួងការបរទេសជប៉ុន។
គួររំលឹកថា ប្រទេសចិន និងជប៉ុន បាន និងកំពុងដណ្ដើមសិទ្ធិកាន់កាប់ប្រជុំកោះគ្មានមនុស្សនៅ
ក្នុងតំបន់សមុទ្រចិនខាងកើត ដែលជប៉ុនហៅថា សេនកាគួ និងចិនហៅថា តាវយូ (Diaoyu)។
ជប៉ុន កាលពីខែឧសភា ក៏ធ្លាប់បានផ្ញើកំណត់ទូតប្រឆាំងទៅនឹងប្រទេសចិន ដោយជប៉ុនយល់ថា
នាវាចម្បាំងមួយគ្រឿងរបស់ចិន ជាលើកដំបូងបានចូលទៅក្នុងតំបន់ក្បែរកោះ សេនកាគួ។ នៅ
ក្នុងរបាយការណ៍ប្រចាំឆ្នាំស្ដីអំពីការការពារជាតិ ជប៉ុនបានយល់ថា ចិនកំពុងតែបង្កើនសកម្មភាព
ក្នុងតំបន់ សេនកាគួ ក្នុងនោះ ចិនថែមទាំងបញ្ជាឱ្យយន្ដហោះ ហោះក្បែរប្រជុំកោះ នេះផងដែរ។
ប្រែសម្រួល ៖ បុត្រា