CamNews

ព័ត៌មានអន្តរជាតិ 

ចំនួនអ្នកស្លាប់ កើនដល់ ៦៤ នាក់ ខណៈតួរលេខ កើនឡើងបន្តទៀត ជាសុបិន្តអាក្រក់ របស់ ពលរដ្ឋកូរ៉េ

ព័ត៌មានអន្តរជាតិ ៖ ស៊ិនហួរ គេហទំព័រសារព័ត៌មានរដ្ឋចិន ចេញអត្ថបទផ្សាយ អោយដឹងថា មក ទល់ពេលបច្ចុប្បន្នភាព    ព្រឹកថ្ងៃច័ន្ទនេះ  ចំនួនជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត ដោយ សា​​រ តែ  គ្រោះថ្នាក់  លិចកាប៉ាល់   នៅកូរ៉េខាងត្បូងនោះ      បានកើនឡើងដល់ទៅ   ៦៤ នាក់ ហើយ ខណៈប្រតិបត្តិការរុករក និងជួយសង្គ្រោះ នៅតែបន្តយ៉ាងសស្រាក់សស្រាំ ។

ខណៈចំនួនជនរងគ្រោះ បានកើនដល់ ៦៤ នាក់ហើយនោះ សេចក្តីរាយការណ៍ បន្តអោយដឹង ថា មនុស្សជាង ២៣៨ នាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួននៅឡើយ ខណៈ ១៧៤ នាក់ ត្រូវបាន ក្រុម ការងារជួយសង្គ្រោះ ។ យ៉ាងណាមិញ បើតាមការអោយដឹង នៅវេលាម៉ោង ១០ព្រឹក(ម៉ោង ក្នុង ស្រុក ប្រទេសកូរ៉េខាងត្បូង  )    នឹងមានសន្និសិទកាសែតផ្លូវការមួយ ធ្វើឡើងដោយ រដ្ឋាភិ បាល ប្រទេសកូរ៉េខាងត្បូង ស្រាយបំភ្លឺ ពីដំណើរ ប្រព្រឹត្តិទៅបាន នៃការរុករក កាលពី រំលងអា ធ្រាត្រ ។

គួររំឭកអោយដឹងថា នាវាដឹកសិស្ស ៣៥០នាក់ បានលិចចូលទៅក្នុង សមុទ្រ បន្ទាប់ពី ចាកចេញ ពី ឆ្នេរ សមុទ្រ Jindo, ដែលស្ថិតនៅ     ភាគនិរតី    នៃប្រទេសកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃពុធ ទី ១៦ ខែ មេសា ឆ្នាំ២០១៤ កន្លងទៅនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Unt news Breaking news Seoul Korea North Korea South Korea Ferry