ព័ត៌មានកីឡា៖ ក្រោយពីបានជាប់ចិត្ដនឹងសមត្ថភាពអតីតកីឡាករ Liverpool ម្នាក់ទៅ ថ្នាក់ដឹកនាំ Barcelona បន្ដមើលឃើញម្នាក់ទៀតហើយ គឺ Jordan Henderson ដែលទើបតែ លេចឮដំណឹងថា ក្រុម គ្រោងនឹង ផ្ទេរចេញនារដូវថ្មីខាងមុខនេះ ដោយត្រឹមតែតម្លៃ ០ ផោន ប៉ុណ្ណោះ។
កីឡាករ ខ្សែបម្រើកណ្ដាល Liverpool ឈ្មោះថា Jordan Henderson បានត្រូវអ្នកសារព័ត៌មាន បង្ហើបឲ្យដឹងថា កីឡាករ កំពុងតែស្ថិតក្នុងការតាមដានយ៉ាងសកម្មពី សំណាក់ក្រុម យក្សប្រចាំ នៅអេស្ប៉ាញ គឺ Barcelona ដើម្បីត្រៀមទីតាំទទួលយក ក្នុងរដូវកាលថ្មីចូលមកដល់ ខណៈដែលក្រុមធ្លាប់ប្រកាសថានឹង ផ្ទេរជើងចេញក្នុងតម្លៃខ្លួន ០ ផោន ។
Barcelona ធ្លាប់មានប្រវត្ដិ ផ្ទេរជើងប្រយុទ្ធរបស់ Livepool ម្ដងហើយកាលពីរដូវកាលមុន គឺកីឡាករ Luis Suarez ក្នុងតម្លៃខ្លួនដល់ទៅ ៧៥ លានផោន ។
គូរបញ្ជាក់ផងដែរថា កីឡាករ Jordan Henderson នឹងផុតកិច្ចកុងត្រានៅ Liverpool នារដូវកាលថ្មីខាងមុខនេះហើយ ហើយក៏ជាពេលវេលាមួយដែល ក្រុមធ្លាប់បានលើកឡើងថានឹងផ្ទេរ កីឡាករចេញ ផងដែរ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ footylatest.