ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំ Chelsea បានសារភាពប្រាប់អ្នកការសែត ពីអារម្មណ៍ពិតប្រាកដចំពោះថ្នាក់ដឹកនាំក្រុម Arsenal ខណៈពេលដែលគាត់គន់គយមើលទៅ ក្រុម នេះមានការរីកចម្រើនខ្លាំង ជាងរាល់ដងរហូតមកដល់ពេលនេះ ក្រុមអាចបោះជំហ៊ានចូលមកកាន់តំណែងថ្នាក់ទី ៣ ក្នុងតារាង Premier League បន្ទាប់ពី Man City ។
លោក Jose Mourinho បានសារភាព និង ទទួចប្រាប់ដល់អ្នកការសែតថា ថ្នាក់ដឹកនាំក្រុម Arsenal កំពុងតែបង្កើត និង បណ្ដុះនូវក្ដីស្រម៉ៃយ៉ាងរឹងមាំលើក្រុមរបស់គាត់ ស្របពេលដែល ថ្នាក់ដឹកនាំរូបនេះ កំពុងតែស្ថិតក្នុង ការកោតសរសើរពីថ្នាក់ដឹកនាំផ្សេងទៀត ដែលមើលឃើញថា គាត់ទទួលបាននូវអ្វីដែលគាត់ ចង់បាន។ យ៉ាងណាមិញដូចជា ការងើបវិញរបស់ក្រុម ជាមួយនឹងឱកាសនៃការប្រកួតឡើងវិញ ដែលកន្លងមកក្រុមស្ថិតនៅក្នុងពិន្ទុ ស្ទើរតែបាតតារាង ប៉ុន្ដែមួយរយៈក្រោយមក បែជាឡើងស្ទុះ ផុតគេផុតឯង មកដល់ចំណាត់ថ្នាក់ទី ៣ បន្ទាប់ពី Man City ។
គូសបញ្ជាក់ឡើងវិញផងដែរថា ថ្វីត្បិតតែ Arsenal កំពុងតែ ឈរជើងលំដាប់ថ្នាក់ទី ៣ មែន តែពិន្ទុក្រុម នៅមិនទាន់មានប្រៀបដាច់ពីក្រុមដែល ស្ថិតនៅក្រោមខ្លួននោះទេ ពោលក្នុងចំណោម ៣ ក្រុមខាងក្រោមបន្ទាប់ សុទ្ធសឹងតែមានឱកាសអាចដណ្ដើមតំណែង Arsenal វិញគ្រប់ពេលវេលា ប្រសិនជាក្រុម ហ៊ានតែភ្លេចខ្លួនបរាជ័យ ត្រឹមតែមួយប្រកួត ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ squawka