(ម៉ាឌ្រីដ)៖ ក្រុម Sevilla ទទួលបានគ្រាប់បាល់មាស ៤គ្រាប់ក្នុងដៃហើយ ក្រោយពីបំបាក់គូប្រជែងក្រុមភ្ញៀវ Celta Vigo រហូតដល់ទៅ ៤-០ ដាច់ យប់មិញនេះក្នុងជើងទី១ នៃពានរង្វាន់ Copa del Rey វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។
ក្នុងនាមជាម្ចាស់ផ្ទះ ក្រុមម្ចាស់ជើងឯកពាន UEFA Europa League ២សម័យកាលជាប់គ្នា Sevilla បានសង្កត់ក្រុម Celta Vigo ជាប់មិនឲ្យរើរួច និងបំបែកសំណាញ់ទី៤គ្រាប់ៗគ្នាផងដែរនៅត្រឹមនាទីទី៤៥ ដោយកីឡាករ Kevin Gameiro ក្រោយពេលប៉េណាល់ទី១គ្រាប់មិនចូលនៅនាទីទី២៨ ក្នុងវគ្គទី១ដូចគ្នា ។
ការសម្រុកនៅវគ្គទី២នៅតែបន្ត ដោយ Kevin Gameiro រកបាន២គ្រាប់ទៀត ដើម្បីធ្វើបានហ៊ែកទ្រីកនៅនាទីទី៦០ និង ៦២ គ្រាដែលនៅនាទីទី៨៧ មិត្តរួមក្រុម Michael Krohn-Dehli រកបាន១គ្រាប់ដែរ ដើម្បីជួយឲ្យ Sevilla នាំមុខ Celta Vigo រហូតដល់ទៅ ៤-០ ក្នុងដៃជើងទី១ ដែលសង្ឃឹម ថាអាចនឹងឡើងទៅជួប FC Barcelona នៅវគ្គផ្តាច់ ព្រ័ត្រមិនខាន ។
Sevilla នឹងត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Celta Vigo ក្នុងជើងទី២នៅរាត្រីថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ក្រោយ ពេលពេល Barcelona ទៅផ្ទះ របស់ក្រុម Valencia នៅរាត្រីថ្ងៃពុធនោះ ដើម្បីបញ្ចប់ជើងទី២នៃពានរង្វាន់លំដាប់ទី២ អេស្ប៉ាញ Copa del Rey រដូវកាលឆ្នាំ២០១៥-២០១៦ ក្នុងនាម Barcelona ជាក្រុមការពារតំណែងជើងឯក ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី