ភ្នំពេញ៖ កំពូលតារាចម្រៀងស្រី ដែលមានភាពលេចធ្លោខ្លាំង កញ្ញា ឱក សុគន្ធកញ្ញា ម្សិលមិញនេះ ត្រូវបានក្រុមអ្នកគាំទ្រ ធ្វើឲ្យនាងភ្ញាក់ផ្អើល និងរំជួលចិត្តស្ទើរ តែស្រក់ ទឹកភ្នែក មិនជាប់ ព្រោះតែពួកគេបានលួច រៀបចំកម្មវិធីជប់លៀង ខួបកំណើតឲ្យ នាងស្ងាត់ៗ ដោយនាង មិនបានដឹងខ្លួនមុន ។
នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញនេះ ក្រុមអ្នកគាំទ្រតារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានអ្នកគាំទ្រធ្វើឲ្យភ្ញាក់ផ្អើលក្នុងថ្ងៃខួបកំណើតគម្រប់២៧ឆ្នាំ ដោយម្ចាស់សាម៉ីខ្លួនមិនបានដឹងមុនឡើយ ។ ទាក់ទងនិង ការរៀប ចំពិធីជប់លៀងខួបកំណើតស្ងាត់ៗនេះ ត្រូវបាននារីវ័យក្មេង ម្នាក់ ដែលជាអ្នកគាំទ្រ តារាចម្រៀង កញ្ញា សុគន្ធកញ្ញា បង្ហើបប្រាប់គេហទំព័រ Looking TODAY ថាមូលហេតុដែលពួកគេ រៀបចំ ពិធីជប់លៀងបែបនេះ គឺផុស ចេញពីទឹកចិត្តស្រលាញ់គាំទ្រគាត់ (សុគន្ធកញ្ញា) ម្យ៉ាងពួកគេក៏ចង់បង្ហាញ ពីទំហំ ចិត្តដែលស្រលាញ់ តារាស្រីមួយដួងនេះផងដែរ ។
នារីវ័យក្មេងរូបនេះ បានបន្តថា ជាទូទៅបងកញ្ញា គាត់មានការមមាញឹក ជាមួយ ការងារច្រើន ដូច្នេះថ្ងៃកំណើត គាត់មិនសូវខ្វល់ខា្វយទេដូច្នេះឆ្លៀតពេលគាត់ មិនចាប់អារម្មណ៍ ពួកនាងក៏លួចរៀបចំពិធីតូចមួយ ដោយមាននំខួបកំណើតដាក់ រូបតារាចម្រៀងរូបនេះ និងមានសរសេរសារខ្លីមួយបង្ហាញពីទំហំចិត្តអ្នកគាំទ្រ ចំពោះគាត់ធ្វើឲ្យគាត់រំភើបចិត្ត និង ពញាក់អារម្មណ៍ ក្នុងថ្ងៃកំណើតមិនតែប៉ុណ្ណោះ អ្នកគាំទ្រក៏ចង់ឲ្យតារាស្រីរូបនេះ បានដឹងពីទំហំចិត្តអ្នកគាំទ្រ គ្រប់គ្នាដែលស្រលាញ់ គាត់ខ្លាំង ៕