CamNews

តារា 

ឱក សុគន្ធកញ្ញា និង ពេជ្រ សោភា ឱប​គ្នា​ក្នុង​ថ្ងៃ​ដ៏​មាន​អត្ថន័យ

ភ្នំពេញ៖ ជាទូទៅ សម្រាប់តារាចម្រៀងស្រី ល្បីឈ្មោះពីរដួង ប្រចាំផលិតកម្ម ហង្សមាស កញ្ញា ឱក សុគន្ធកញ្ញ និងអ្នកនាង ពេជ្រ សោភា កម្របង្ហាញ ភាពសិ្នទ្ធស្នាល ល្អូកល្អឺន ជាមួយគ្នាបង្អួតទស្សនិកជនណាស់ ទើបតែកាលពីដើមខែកុម្ភៈ កន្លងទៅនេះ តារាស្រីទាំងពីរដួង បានឱបរឹតគ្នាយ៉ាងផ្អែមល្ហែម នៅក្នុងថ្ងៃមង្គលការរបស់ អ្នកនាង ពេជ្រ សោភា ដែលរូបភាពបែបនេះ បង្ហាញឲ្យឃើញពី ក្ដីស្រឡាញ់យ៉ាង ជ្រាលជ្រៅ ចំពោះគ្នាទៅវិញទៅមក។

សម្រាប់តារាចម្រៀង ពេជ្រ សោភា និង កំពូលតារាចម្រៀងល្បី ឱក សុគន្ធកញ្ញា បើនិយាយក្នុងការប្រកួតប្រជែង តារាចម្រៀងទាំងពីរ ពិតជាមិនធម្មតាឡើយ ព្រោះម្នាក់ៗ ពោរពេញ ទៅដោយសមត្ថភាពរៀងៗខ្លួន ហើយស្ថិតក្នុងទ្រនំផលិតកម្មតែមួយទៀត ពិតជាក្លាយជាគូប្រជែង ជាមួយគ្នាមិនខាន ។ នាពេលកន្លងមក តារាស្រីមួយគូនេះ ក៏ធ្លាប់ប៉ះសម្ដីគ្នាធ្វើឲ្យមាន ភាពប្រះឆាជាមួយគ្នាមិនតិចទេ នៅក្នុងពិភពសិល្បៈ ប៉ុន្តែបើយើងងាកទៅមើល ជីវភាពសាមញ្ញក្រៅ រង្វង់សិល្បៈវិញ អ្នកទាំងពីរហាក់ស្រលាញ់គ្នា មិនដូចអ្វីដែលយើងបា នឃើញនិង ឮនោះទេ ។
ជាក់ស្តែង នៅក្នុងពិធីមង្គលការ របស់តារាចម្រៀងថ្គាមខ្លា អ្នកនាង ពេជ្រ សោភា ដែលមានវត្តមានតារាប្រុសស្រី ក្នុងពិភពសិល្បៈជាច្រើន ចូលរួមជាភ្ញៀវកិត្តិយស ហើយនៅក្នុងនោះ គេសង្កេតឃើញថា តារាចម្រៀងល្បីឈ្មោះ កញ្ញា ឱក សុគន្ធ កញ្ញា បានចូលមកឱបរឹត ពេជ្រ សោភា បង្ហាញពីក្តីស្រឡាញ់ ការអបអរសាទរ ពោរពេញដោយស្នាមញញឹម បិទមាត់មិនជិត ។សូម្បីតែពេលកាត់នំ គេក៏ឃើញវត្តមានតារាចម្រៀងល្បី ឈ្មោះ ឱក សុគន្ធកញ្ញា ឈរនៅជិត ពេជ្រ សោភា ដែរ ។

តាមរយៈការបង្ហាញ ភាពសិ្នទ្ធស្នាលនេះ បានសរបញ្ជាក់ច្បាស់ ហើយថា ក្នុងជីវិតឯកជនរបស់ តារាចម្រៀងស្រីពីរដួងនេះ ស្រឡាញ់រាប់អានគ្នា ជាមិត្តជិតដិតខ្លាំងណាស់ ហើយអ្នកទាំងពីរមិនមែន ជាគូប្រជែងទេ តែជាមិត្តដ៏ល្អនឹងគ្នា ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh