CamNews

តារា 

ឃើញរូបថតនាង Bella ranee ជាមួយម្តាយបានដឹងថា មុខមាត់ខុសគ្នាដល់កំរិតណា!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងថៃដែលអ្នកគាំទ្រធ្លាប់បានឃើញរូបគាត់មកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ ២១០៦ រូបនេះត្រូវបានបាត់បង់លោកឪពុកជាទីស្រលាញ់ហើយ ពេលនេះនៅសល់តែម្តាយទេ ម្តាយកូនអ្នកទាំងពីរ ហាក់បីដូចជាមិត្តជិតដិតនឹងគ្នាយ៉ាងចឹង ព្រោះទៅណាមកណា តែងតែទៅជាមួយគ្នាជានិច្ច ។ 

នាង Bella ranee គឺជាតារាស្រីម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតនិងក្មេងជាងវ័យ នាងមានមុខមាត់មិនសូវកាត់ទៅរកម្តាយ ប៉ុន្តែកាត់ទៅរកឪពុកច្រើនជាង ជាអកុសលលោកឪពុកជាទីស្នេហាមិនបាននៅចាំមើលកូនរបស់លោកទទួលបានជោគជ័យ ជាពិសេសនៅថ្ងៃបញ្ចប់ការសិក្សាររបស់នាងតែម្តង ។ 

ដោយយោងតាមរូបថតជាច្រើនដែលតារាស្រីរូបនេះបានបង្ហោះនៅលើគណនី instagram របស់នាងបានឲ្យដឹងថា ស្ទើរតែគ្រប់ពេលវេលានិងគ្រប់ទីកន្លែង តែងតែវត្តមានអ្នកម្តាយជាទីស្រលាញ់អស់ពីបេះដូង នៅក្បែរនិងមើលថែទាំរូបនាងជានិច្ច ។ គួរបញ្ជាក់ឲ្យដឹងថា នាង Bella ranee ត្រូវបានម្តាយចាត់ទុកជាកែវភ្នែករបស់គាត់ នឹងនៅតែក្មេងតូចម្នាក់សម្រាប់នាងទោះបីជារូបនាងមានអាយុសមល្មមនឹងបង្កើតគ្រួសារបានហើយក៏ដោយចុះ ៕










ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Bella ranee James jirayu