ព័ត៌មានកីឡា៖ ក្លឹបបិសាចក្រហម Manchester United ទំនងជាអាចនឹងសម្រេចចិត្ដរក្សា អ្នកចាំទីរបស់ខ្លួន រហូត ដល់រដួវកាលចុងក្រោយ បើទោះបីជាត្រូវ ប្រឈមមុខនឹងការលក់ចេញ ដោយឥតគិតថ្លៃក៏ដោយ ។
អ្នកចាំទី របស់ Man United កីឡាករ David De Gea នឹងផុតអណត្ថិកិច្ចកុងត្រាពីក្លឹប នារដូវកាលខាងមុខនេះហើយ ខណៈដែលដំណឹងនេះ ត្រូវបាន ក្លឹបធំប្រចាំប្រទេសអេស្ប៉ាញ Real Madrid ចងចាំទុក ហើយរង់ចាំដល់ពេលនោះមកដល់ នឹងអាល ផ្ទេរចេញដោយក្នុងតម្លៃ ០ ផោន។ Real Madrid កំពុងតែសប្បាយចិត្ដនឹងរង់ចាំមើល នារដូវកាលថ្មីចូលមកដល់ ដែលជាពេលវេលាឱកាសល្អបំផុត របស់ក្រុមក្នុងការ ផ្ទេរ អ្នកចាំទីរូបនោះ ដោយមិនបាច់អស់ លុយច្រើនដូចដែល កាលដេញថ្លៃកន្លងមក ដែលក្លឹប Man United បានស្រែករហូតដល់ទៅ មិនតិចជាង ៣២ លានផោននោះទេ ។
Real Madrid ធ្លាប់ទទួចចរចារ ជាមួយ Man United ជាច្រើនដងរួចមកហើយ លើទីផ្សារកីឡាករ ម្នាក់នេាះ ប៉ុន្ដែ តម្លៃទីផ្សាររបស់ពូកគេ គឺមិនត្រូវគ្នានោះទេ ដែល Man United តែងតែបដិសេធនឹងតម្លៃរបស់ Real Madrid ឲ្យកន្លងមកគឺ តែ ២៨លានផោន ខណៈដែលក្រុម ហ៊ានលក់ ក្នុងតម្លៃ ៣២ លានផោន។ ទន្ទឹមគ្នានោះដែរ លើទីផ្សារចរចាតម្លៃខ្លួនកីឡាករ Man United ក៏បានពេញចិត្ដនឹង ខ្សែការពាររបស់ Real Madrid ម្នាក់ដែរ ឈ្មោះថា Sergio Ramos ហើយក្រុមក៏ដេញថ្លៃកីឡាករម្នាក់នេះត្រឹមតែ ២៨ លានផោន តែ Real Madrid ដាច់ ៦០ ផោន។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ independent