ព័ត៌មានកីឡា៖ ព្រឹត្ដិការណ៍ដ៏ជក់ចិត្ដ ជំនួបគ្នារវាងក្រុម Ath Bilbao ត្រូវប៉ះគ្នាជាមួយ Barcelona កាលពីយប់មិញ ក្នុងការប្រកួតដណ្ដើមពានរង្វាន់ La Liga រហូតចប់ការប្រកួត Barcelona ស៊ីម្ចាស់ផ្ទះដល់ទៅ ២ ទល់នឹង ៥។
ព្រឹត្ដិការណ៍ប្រកួត បើកឆាកដំបូង ទើបតែ ១៥ នាទី Barcelona បានព្រលែង ១ គ្រាប់ភ្លាមៗស្វាគមន៍ម្ចាស់ផ្ទះ ដោយកីឡាករ Lionel Messi ជាមួយនឹងការស៊ុតបាល់ពីចម្ងាយ មុនពេល Luis Suares ក៏បង្កើតបានមួយគ្រាប់ដូចគ្នា នៅនាទីទី ២៥ ដោយការទទួលបាល់បានយ៉ាងរហ័ស ប្រញាប់បញ្ចូលទី យក ២ គ្រាប់ផ្ទួនៗ ខណៈម្ចាស់ផ្ទះនៅ កំពុងស្ថិតក្នុងពិន្ទុ ០ នៅឡើយក្នុងតង់ទី ១។
ចូលតង់ទី ២ ក្រុមម្ចាស់ផ្ទះក៏ចាប់ផ្ដើមបង្កើនសន្ទុះវិញ ដោយកីឡាករ Rico Moreno នៅនាទីទី ៥៩ អាចរកបាន ១ គ្រាប់ជូនក្រុម ប៉ុន្ដែក៏ត្រូវ Barcelona វាយបកវិញភ្លាមៗ បន្ទាប់ពី ៣ នាទីក្រោយ ដោយកីឡាករ De Marcos បន្ទាប់មក ១ គ្រាប់មិនគ្រប់គ្រាន់ Neymar ក៏បន្ថែមបូកពីលើ ១ គ្រាប់បន្ថែមនៅនាទីទី ៦៤ ធ្វើឲ្យម្ចាស់ផ្ទះ កាន់តែក្ដៅសាច់ដំុ ក៏តបវិញភ្លាមៗ ២ នាទីទីបន្ទាប់ ១ គ្រាប់ដោយកីឡាករAduriz រហូតដល់គៀកនាទីបញ្ចប់នៃការប្រកួត Barcelona ក៏បន្ថែម ១ គ្រាប់ទៀត ដោយកីឡាករ Pedro ចប់ការប្រកួត ក្រុមទាំងពីរ ស្ថិតក្នុងលទ្ធផលនៃការប្រកួត ៥ ទល់នឹង ២ ។
ឆ្លងកាត់លទ្ធផលជោគជ័យនៅពេលនេះ Barcelona មានពិន្ទុក្នុងដៃ ៥៣ ពិន្ទុ ស្របពេលដែលក្រុមម្ចាស់តារាងកំពូល Real Madrid មានពិន្ទុ ៥៤ លើសមួយពិន្ទុតែប៉ុណ្ណោះ ។ តាមដានទាំងអស់គ្នា តើ Barcelona អាចមានឱកាសផ្លាស់ប្ដូរ តំណែង របស់ Real Madrid បានដែរ ទេ ?
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី